ហ្វូង​ស្វា អុកឡុក​ពេញ​ក្រុង ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ​

ថ្ងៃពុធ 28 កក្កដា 2021, 9:5

​ថៃ​៖ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ហ្វូង​ស្វា​នៅ​ខេត្ត Lopburi នៃ​ប្រទេស​ថៃ ឈ្លោះ​ដណ្ដើម​ចំណី​គ្នា​ស៊ី ខណៈ​ជំងឺ​កូ​វីដ​-១៩​រាតត្បាត ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ក្នុង​និង​ក្រៅ​ស្រុក មិនអាច​មកលេង​កម្សាន្ត និង​ដាក់​ចំណី​ឲ្យ​ហ្វូង​ស្វា​ស៊ី​ដូច​មុន​។​

 

​តែ​លើក​នេះ មាន​ហ្វូង​ស្វា​ចំនួន​ពីរ​ក្រុម ដែល​មួយក្រុម​មកពី​ប្រសាទ​បុរាណ និង​មួយក្រុម​ទៀត​មកពី​រោងកុន​ដែល​គេ​បោះបង់ចោល បាន​ចេញមក​ឈ្លោះ​ដណ្ដើម​ចំណី​គ្នា​ស៊ី​យ៉ាង​ប្រសាច​ពេញ​ផ្លូវថ្នល់ ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកធ្វើដំណើរ រហូតដល់​ត្រូវ​រង់ចាំ​ជាង​៤​នាទី​ឯណោះ​។​

 

​យ៉ាងណាមិញ ចំពោះ​បញ្ហា​នៃ​ហ្វូង​ស្វា​ខ្វះខាត​ចំណី​ស៊ី​នេះ ក៏បាន​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ប្រជាជន​ដែល​រស់នៅ​ក្បែរៗ​នោះដែរ ដែលមាន​ពេលខ្លះ ហ្វូង​ស្វា​បាន​លួច​យក​ចំណីអាហារ​ពី​ផ្ទះ​របស់​ប្រជាជន​យកទៅ​ស៊ី​ផងដែរ​។ ហើយ​ឥឡូវនេះ ប្រទេស​ថៃ​កំពុង​ទប់ទល់​នឹង​កូ​វីដ​-១៩​រលក​ទី​បី ដែល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​អ្នក​វិជ្ជមាន​ខ្ទង់​ម៉ឺន​ករណី​ឯណោះ​៕​

 

ហ្វូង​ស្វា អុកឡុក​ពេញ​ក្រុង ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ​
ហ្វូង​ស្វា អុកឡុក​ពេញ​ក្រុង ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ​
ហ្វូង​ស្វា អុកឡុក​ពេញ​ក្រុង ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ​
ហ្វូង​ស្វា អុកឡុក​ពេញ​ក្រុង ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ​

PLB Banner on article detail

Tags