ទំនប់ទឹក​កណ្តាល​ប្រទេស​ចិន អាច​នឹង​បាក់ ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​

ថ្ងៃព្រហស្បតិ៍ 22 កក្កដា 2021, 11:33

​កងទ័ព​ចិន​បានចេញ​ការព្រមាន​ថា អាង​ទំនប់ទឹក​មួយ​នៅ​កណ្តាល​ប្រទេស អាច​នឹង​ដួល​បាក់​រលំ​គ្រប់ពេល បន្ទាប់ពី​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​ដ៏​ខ្លាំងក្លា ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១២​នាក់ និង​បានធ្វើឱ្យ​តំបន់​នេះ​មានការ​ជាប់គាំង​។ នេះ​បើតាម​ប្រភពព័ត៌មាន cna​។​

 

​អាជ្ញាធរ​គ្រប់គ្រង​អាកាសធាតុ បានចេញ​សេចក្តីប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​សម្រាប់​តំបន់​ភាគ​កណ្តាល​ខេត្ត Henan ខណៈ​ភ្លៀង​ធ្លាក់​បណ្តាលឱ្យមាន​ការរអាក់រអួល​ដល់​ការធ្វើដំណើរ និង​ការជម្លៀស​ប្រជាជន​នៅតាម​ផ្លូវ​លិចលង់​។​

 

​ទំនប់​ដ៏​ធំ​នេះ មានឈ្មោះ Xiaolangdi នៅ Luoyang ក្នុង​ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិន​​កាលពី​ល្ងាច​ថ្ងៃ​អង្គារ អង្គភាព​ប្រចាំ​តំបន់​នៃ​កងទ័ព​រំដោះប្រជាជន​បាន​ព្រមាន​ថា ភ្លៀង​ឥតឈប់ឈរ​បាន​បណ្តាល​ឱ្យមាន​ស្នាម​ប្រេះ ២០​ម៉ែត្រ នៅ​អាង​ទំនប់ទឹក Yihetan ក្នុង​ទីក្រុង Luoyang ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ៧​លាន​នាក់ កំពុង​ប្រឈម​នឹង​ហានិភ័យ ថា​វា​អាច​នឹង​បាក់​រលំ​គ្រប់ពេល​។ ហើយ​បន្ថែម​ពីនេះ ក្រុម​ទាហាន​ត្រៀម​អនុវត្ត​ការឆ្លើយតប​ជាបន្ទាន់ រួមទាំង​ការ​បំផ្ទុះ​ទំនប់​នេះ ដើម្បី​ការ​បង្វែរ​ទឹកជំនន់​៕​

ទំនប់ទឹក​កណ្តាល​ប្រទេស​ចិន អាច​នឹង​បាក់  ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​
ទំនប់ទឹក​កណ្តាល​ប្រទេស​ចិន អាច​នឹង​បាក់  ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​
ទំនប់ទឹក​កណ្តាល​ប្រទេស​ចិន អាច​នឹង​បាក់  ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​
ទំនប់ទឹក​កណ្តាល​ប្រទេស​ចិន អាច​នឹង​បាក់  ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​

PLB Banner on article detail

អត្ថបទពេញនិយម