អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ចាប់ផ្តើម​ដំណើរការ គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​

ថ្ងៃព្រហស្បតិ៍ 24 មិថុនា 2021, 11:21

​ខ្លោងទ្វារ​តា​កាវ​ជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ក្រុង​អង្គរធំ​ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ប្រាសាទ​បា​យ័ន្ត​។ ខ្លោងទ្វារ​នេះ​សង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដែលមាន​កំពូល​រូបព្រហ្ម​មុខ​បួន​ចំនួន​៣ នៅ​ពីលើ កំពូល​កណ្តាល​មាន​កម្ពស់​រហូតដល់​២៣​ម៉ែត្រ​។ រីឯ​តាម​ចំណុច​កែង​នៃ​ខ្លោងទ្វារ មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី ហើយ​នៅ​ខាងលិច​មាន​ស្ពាន​ហាល​ដែលមាន​លម្អ​ដោយ​រូប​ទេវតា​និង​យក្ស​ទាញ​ព្រ័ត​។​

​ដោយសារ​កត្តា​អាយុកាល អាកាសធាតុ និង​សង្គ្រាម បានធ្វើ​ឲ្យ ដើមឈើ​ដុះ​លើ​និង​ក្បែរ បាន​បណ្តាលឱ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស​និង​ទេវតា​ដួលរលំ​ស្ទើរ​អស់​គ្មាន​សល់ ហើយ​បានធ្វើឱ្យ​រចនា​សម្ពន្ធរ​បស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ បាន​រង​នូវ​ការខូចខាត​ជាខ្លាំង​ដោយ​រូបចម្លាក់​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី បាន​រលុះ​ធ្លា​ក់ដី ដំបូល​រលុះ​និង​ផ្នែក​នៅសល​បាន​ហែក​ញែក​រកកលនឹងរ​លុះ​ធ្លាក់​មក​ដី​។

​កញ្ញា ហាន សុ​ច្ចរី ស្ថាបត្យករ និង​ជា​អ្នកទទួលបន្ទុក​លើ​ការងារ​ជួសជុល​បង្កាន់ដៃ​រូប​ទេវតា​និង​អសុរ​បានឱ្យដឹងថា ដំណើរការ​ជួសជុល​នេះ គឺមាន​កិច្ចការងារ​ចម្បងៗ​ចំនួន​បី ដែល​ត្រូវ​ធ្វើជា​ចាំបាច់ ០១) ការងារ​រៀប​រន្ទារ​ទល់​ទ្រ​ពង្រឹង​រចនា​សម្ពន្ធ​ប្រាង្គ​ខ្លោងទ្វារ​ទាំងមូល ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងកំឡុងពេល​ធ្វើការ និង​ផ្តល់​លទ្ធភាព​សម្រាប់​អ្នកបច្ចេកទេស​សិក្សា​បច្ចេក​ទេស​រួម ក្នុងការ​ជួសជុល ០២) ការងារ​ជួសជុល​ពង្រឹង​ជើង​ខឿន​ជ្រុង​ពាយ័ព្យ​ហើយ​និង​ដំរី​អាទិទេព ០៣) ការងារ​ជួសជុល​ស្ពាន​ប្រវែង​១០​ម៉ែត្រ​។ ចំពោះ​ការងារ​ជួសជុល​ខាងលើ​នឹងត្រូវ​អនុវត្ត​ទន្ទឹមគ្នា គ្រោង​នឹង​ដំណើរការ​ដំណាលគ្នា​។

​ចំពោះ​បញ្ហា​ដែល​ក្រុមការងារ​ជួបប្រទះ​មានដូចជា​​ស្ថានភាព​រូបចម្លាក់​អម​សងខាង​ស្ពាន​មាន​ភាព​ទ្រុឌទ្រោម​ស្ទើរតែ​រាប​ដល់​ដី ថ្ម​ចម្លាក់​មាននៅ​លាយឡំ​គ្នា និង​ខ្លះទៀត​បាន​បាត់បង់ ធ្វើឱ្យ​ក្រុមការងារ​ពិបាក​ក្នុងការ​ស្វែងរក​ថ្ម​មក​រៀបចំ​ផ្គុំ​ឡើងវិញ និង​ការសិក្សា​កំណត់​យក​អ័ក្ស​រួម​នៃ​ថ្ម​កម្រាល ចម្លាក់  លើ​រចនា​សម្ពន្ធ​ស្ពាន ដោយសារ​ថ្ម​ជញ្ជាំង​គ្រឹះ​មួយចំនួនធំ​បាន​ងាក​ចេញពី​ទីតាំង​ដើម​។

​សូម​ជម្រាបជូន​ថា ខ្លោងទ្វារ​តា​កាវ ត្រូវបាន​ប្រារព្ធ​ពិធី​ប្រុង​ពលី ដើម្បី​ដំណើរការ​ជួសជុល​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​គំនិត​ផ្តួចផ្តើម​និង​ជួយឧបត្ថម្ភ​ដោយ​លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍​កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ អនុវត្ត​ផ្ទាល់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​៕ ដោយ តាំង ហូ​

PLB Banner on article detail