ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)

ថ្ងៃសៅរ៍ 24 មេសា 2021, 15:48

ខេត្តបាត់ដំបង៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោលបានចុះអនុវត្តនាំខ្លួនជនសង្ស័យចំនួន០១នាក់ ក្រោមការចោទពីបទ ធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់នាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ សម្ផស្ស ហៅ វស្ស ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល។

លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ជាមួយការឃាត់នាំខ្លួនជនសង្ស័យខាងលើនេះដែរ អនុវត្តធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ១១ អ.យ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីបទធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)។

វត្ថុតាងដកហូតមានម៉ូតូ០១គ្រឿងស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។រៀម សាលី

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)
ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)
ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)
ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)
ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)
ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)

PLB Banner on article detail

អត្ថបទពេញនិយម