សម្តេច​តេ​ជោ​បញ្ចេញ​អង្ករ​១៤០​តោន ទៅ​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​

ថ្ងៃច័ន្ទ 19 មេសា 2021, 7:48

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ បានឱ្យដឹងថា សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ចេញ​អង្ករ​១៤០​តោន ទៅ​ខណ្ឌ​ទាំង​១៤ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត នៅក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា អង្ករ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ១៤០​តោន​នេះ នឹង​ដឹក​ទៅកាន់​ខណ្ឌ​ទាំង​១៤ ដោយ ក្នុង​មួយ​ខណ្ឌ​ចំនួន​១០​តោន នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១  ស្អែក​នេះ​ដើម្បី ទុកឱ្យ​អភិបាលខណ្ឌ​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ស្បៀងអាហារ​។​

​ឯកឧត្តម​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ​អភិបាលខណ្ឌ​ទាំងអស់ តាមដាន​ឱ្យ​ជាប់​ជាប្រចាំ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ពិនិត្យមើល​ការ​ដង្ហោយ ហៅរក​ជំនួយ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ប្រទេសជាតិ​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជា គោលការណ៍​ផ្តល់​ថវិកា និង​ស្បៀ​អាហារ​ផ្សេងៗ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក៏បាន​ណែនាំ​ឱ្យ​គិតគូរ​ផ្តល់​ស្បៀងអាហារ សម្រាប់​អ្នក​ខ្វះ  ខាត ក្នុងអំឡុងពេល​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ផងដែរ​៕

PLB Banner on article detail