អូសដាវសាំម៉ូរ៉ៃ កាត់ផ្លូវ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ថ្ងៃអង្គារ 20 សីហា 2019, 15:53

(ខេត្តបាត់ដំបង)៖ យុវជន០២នាក់​ត្រូវ​បាន​កម្លាំងអធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ វត្តគរ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ឃាត់​ខ្លួ​នភ្លាមៗ​ខណៈ​ពួកគេ​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​អូស​កាត់​ថ្នល់​ទៅ​មកៗ។

លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណ​ឆៃ​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​ឱ្យដឹង​ថា​ នៅក្នុង​កិច្ចប្រតិបត្តិ​ការ​ខាងលើ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង២១ និង៤៥នាទី​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩​ នៅ​ចំណុច​ភូមិ​ខ្សាច់​ពោយ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង។

យុវជន​ទំនើង​ទាំងពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រួមមាន៖

១- ឈ្មោះ​ ឈឿង​ អ៊ុន​ ភេទ​ ប្រុស​ អាយុ៣២ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ខ្សាច់​ពោយ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ​

២- ឈ្មោះ​ កុយ​ រំ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់នៅ​ក្នុង​រោងចក្រទឹក​កក​សេះហោះ​ ស្ថិតនៅ​ភូមិ​ខ្សាច់​ពោយ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង។

នៅក្នុង​កិច្ចប្រតិបត្តិ​ការ​នេះ​ដែរ​សមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាងបាន​មាន​​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ០១ដើម​ប្រវែង០១ម៉ែត្រ​ផង​ដែរ។

លោក​ អធិការ​ ឆាង​ វណ្ណ​ឆៃ​ បាន​បញ្ជាក់​បន្ត​ថា​ យុវជន​ទាំងពីរ​នាក់​ក្រោយពី​ផ្នែក​ជំនាញ​ បាន​ធ្វើការ​សាកសួរ​ និង​ទទួលស្គាល់​កំហុស​សមត្ថកិច្ច​ជំនាញ​របស់​លោក​អប់រំ​ធ្វើ​កិច្ចសន្យា​ និង​ឱ្យអាណាព្យាបាល​យក​ត្រឡប់ទៅ​លំនៅ​ដ្ឋាន​វិញ​នៅ​ព្រឹក​ថ្ងៃទី២០​ ខែសីហា​នេះ​វិញ​ហើយ៕ ដោយ រៀម សាលី

អូសដាវសាំម៉ូរ៉ៃ កាត់ផ្លូវ ត្រូវសមត្ថកិច្ចចាប់ខ្លួន អូសដាវសាំម៉ូរ៉ៃ កាត់ផ្លូវ ត្រូវសមត្ថកិច្ចចាប់ខ្លួន
PLB Banner on article detail