ព្យុះ​វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ថៃ បំផ្លាញ​ផ្ទះសម្បែង ២,៩០០​ខ្នង​

ថ្ងៃច័ន្ទ 5 មេសា 2021, 15:24

(​នាយកដ្ឋាន​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ឱ្យដឹងថា ព្យុះ​ផ្គរ​រន្ទះ ខ្យល់​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បំ​ផ្លិ​ញ​បំផ្លាញ​ផ្ទះសម្បែង​សរុប​ចំនួន​៣,៨០០​ខ្នង នៅក្នុង​ខេត្ត​ចំនួន​៣៤​នៃ​ប្រទេស​ថៃ ដោយមាន​ស្ដ្រី​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​០៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ផងដែរ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែមេសា ឆ្នាំ​២០២១​។​

 

​បើតាម​នាយកដ្ឋាន​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ ផ្ទះសម្បែង​ចំនួន​២,៩០០​ខ្នង បាន​រង​ការខូចខាត​យ៉ាងខ្លាំង នៅក្នុង​ខេត្ត​ចំនួន​១១ នៅ​ភាគ​ខាងជើង ដែល​ក្នុងចំណោម​នោះ ខេត្ត Pichit, Phitsanulok, Sukhothai និង Nan សុទ្ធតែជា​ខេត្ត​រងគ្រោះ​ខ្លាំង​បំផុត​។ រីឯ​ខេត្ត Nakhon Ratchasima ភាគ​ឦ​សាន្ត ក៏បាន​រង​ការខូចខាត​យ៉ាងខ្លាំង​ផងដែរ បន្ទាប់​មានផ្ទះ​សម្បែង​៣០០​ខ្នង​រង​ការខូចខាត ហើយ​បន្ទាប់មកទៀត​គឺ​ខេត្ត Surin​។​

 

​ស្ត្រី​ម្នា​ក់នៅ​ស្រុក Muang ខេត្ត Na បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​មែកឈើ​មួយ​បាន​បាក់​រលំ​សង្កត់​លើ​រថយន្ត​របស់គាត់​។ ចំណែកឯ ០៥​នាក់​ផ្សេងទៀត បាន​រងរបួស​នៅ​ខេត្ត Nan, Surin និង Pichit​។​

 

​គួរ​បញ្ជាក់ថា តំបន់​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ថៃ បាន​រង​ការវាយប្រហារ​ដោយសារ​ព្យុះ ចាប់តាំងពី​ចុងខែ​មីនា​មក ហើយ​នាយកដ្ឋាន​ឧតុនិយម​ថៃ បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​បន្ត​រហូតដល់​ថ្ងៃ​អង្គារ​ស្អែក ៕​

ព្យុះ​វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ថៃ បំផ្លាញ​ផ្ទះសម្បែង ២,៩០០​ខ្នង​
ព្យុះ​វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ថៃ បំផ្លាញ​ផ្ទះសម្បែង ២,៩០០​ខ្នង​
ព្យុះ​វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ថៃ បំផ្លាញ​ផ្ទះសម្បែង ២,៩០០​ខ្នង​
ព្យុះ​វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ថៃ បំផ្លាញ​ផ្ទះសម្បែង ២,៩០០​ខ្នង​

PLB Banner on article detail