DJ Matoom តារាថៃម្នាក់ទៀតហើយត្រូវផ្ទុកមេរោគកូវីដ ១៩ ក្រោយទៅ Surprise ខួបកំណើត

ថ្ងៃច័ន្ទ 1 កុម្ភៈ 2021, 10:2

សមាជិកក្រុមចម្រៀង AXIS ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ឆ្លង​មេរោគកូវីដ ១៩ និង​កំពុង​សម្រាក​ព្យាបាលនៅ បន្ទាប់​ពី​បាន​ចូលរួម​កម្មវិធីជប់លៀងខួបកំណើតរបស់​ DJ Matoom ដែលមានផ្ទុកមេរោគកូវីដ១៩ មនុស្ស​ជា​ច្រើន​ក៏​បានចោទការសង្ស័យ​ជា​បន្ត​មក​កាន់​ Kaow Aot ព្រោះ​ថា​តារា​ប្រុស​វ័យ ២៣​ឆ្នាំ​រូប​នេះ​ក៏​បាន​ទៅ Surprise Birthday ​ម្ចាស់ខួប​ដល់ខុនដូដែរកាលពី​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ​នៅ​ថ្ងៃ​ទី០៩ ខែមករា លោកក៏បាន​ទៅជួប​មិត្តភ័ក្តិម្នាក់​នៅ​សណ្ឋាគារ Banyan ប៉ុន្តែ Aot មិន​បានទៅធ្វើ​ការ​ទេ ក្រោយពីជួប​មិត្តភ័ក្តិម្នាក់​នោះ​ហើយនៅ​យប់នោះ បានន័យ​ថា​លោក​ត្រឡប់​មក​ផ្ទះវិញ។ ក្រោយ​ពី​ដឹង​ព័ត៌មាន​ថា​ DJ Matoom ធ្វើតេស្ត​ថា​មាន​មេរោគកូវីដ១៩ Aot ក៏ប្រញ៉ាប់ទៅពិនិត្រដែរ។ ក្រោយមក​នៅ​ថ្ងៃទី២០ ខែមករា វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ Aot មាន​ផ្ទុកមេរោគ​នេះ​ប្រមាណ ៥ភាគរយ។ បន្ទាប់​ពីនោះ លោកក៏តម្រូវ​ឲ្យ​សម្រាក​នៅ​ពេទ្យដើម្បីរង់ចាំ​លទ្ធផល​ច្បាស់លាស់រហូតដល់​ថ្ងៃទី៣១ ខែមករា សិន​ជា​សះស្បើយ ឬ​ត្រូវឈឺបន្តមែន​ យ៉ាង​ណា​ក៏​ត្រូវ​សម្រាក​ព្យាបាល​តាមនោះ ហើយ Aot ក៏​មិនព្យាយាមលាក់ព័ត៌មាន​នេះ៕

DJ Matoom តារាថៃម្នាក់ទៀតហើយត្រូវផ្ទុកមេរោគកូវីដ ១៩ ក្រោយទៅ Surprise ខួបកំណើត DJ Matoom តារាថៃម្នាក់ទៀតហើយត្រូវផ្ទុកមេរោគកូវីដ ១៩ ក្រោយទៅ Surprise ខួបកំណើត DJ Matoom តារាថៃម្នាក់ទៀតហើយត្រូវផ្ទុកមេរោគកូវីដ ១៩ ក្រោយទៅ Surprise ខួបកំណើត
PLB Banner on article detail