នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្ងៃនេះ​

ថ្ងៃសុក្រ 12 មីនា 2021, 10:39

​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង​គណៈរដ្ឋមន្ត្រី​បាន​លុបចោល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្លាប់​បានគ្រោង​ថា​ត្រូវ​ចាក់ នា​ថ្ងៃទី​១២ មីនា ២០២១​នេះ នេះ​បើតាម​ការចេញ​ផ​ផ្សាយ​របស់​សារព័ត៌មាន The Nation នា​ព្រឹក​មិញ​នេះ​។​

 

​យ៉ាងណាក៏ដោយ ក៏​ពុំមាន​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការលុបចោល​កម្មវិធី​នេះ​ទេ គ្រាន់តែ​បញ្ជាក់ថា នឹងមាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ នៅថ្ងៃនេះ​។ ប៉ុន្តែ លោក ឧបនាយករដ្ឋមន្ត្រី ប្រា​វីដ វង្ស​ស៊ូ​វ៉ាន់ បាន​ឆ្លើយតប​នឹង​អ្នកកាសែត កាលពី​ម្សិលមិញ​ថា លោក​រវល់​ពេក មិនអាច​ទៅ​ចាក់​វ៉ាក់សាំង AstraZeneca នា​ថ្ងៃទី​១២ មីនា​នេះ​បានទេ​។​

 

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ថៃ​មាន​វ៉ាក់សាំង​២​ប្រភេទ ក្នុង​ដៃ ដែល​ទើប​បញ្ជូនមក ក្នុងនោះ រួមមាន​របស់​អង់គ្លេស AstraZeneca និង​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​។ នាយករដ្ឋមន្ត្រី​ថៃ​ធ្លាប់​គ្រោង​ថា​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស តែ​ពេលនេះ​ត្រូវបាន​លុបចោល​កម្មវិធី​នេះ​វិញ​៕​

នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្ងៃនេះ​
នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្ងៃនេះ​
នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្ងៃនេះ​
នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្ងៃនេះ​

PLB Banner on article detail

Tags