នាយករដ្ឋមន្ត្រី​ថៃ យក​អាល់កុល​បាញ់​ក្រុមអ្នកកាសែត ព្រោះ​ខឹង​សួរ​សំណួរ​ច្រើនពេក​

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 8:30

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ បាន​រង​ការរិះគន់​ពី​ក្រុម​បណ្តាញសារព័ត៌មាន​ដោយសារតែ​លោក ប្រើ​វិធី​បាញ់​ទឹក​អនាម័យ​ដាក់​លើ​អ្នកយកព័ត៌មាន​ក្នុងការ​បញ្ចៀស​ការឆ្លើយ​នឹង​សំណួរ​។​

 

​យោងតាម​ប្រ ភព​ប៊ី​ប៊ី​ស៊ី ថ្ងៃនេះ នៅក្នុង​សន្និសីទកាសែត​មួយ​ដែលមាន​ការដាក់​សំណួរ​ចង់ដឹង​អំពី​ការរុះរើ​គណរដ្ឋមន្ត្រី​ថៃ លោក​បាន ឆ្លើយថា វា​មិនមែនជា​រឿង​ដែល​នាយករដ្ឋមន្ត្រី ត្រូវ​ដឹង​មុនគេ​នោះទេ​។ ហើយ​ចួ​រ​កុំ​សួរ​សំណួរ​នេះ​ទៀត​។​

 

​ក្រោយពី​មាន​សំណួរ​របស់​អ្នកកាសែត​រឿង​រុះរើ​គណរដ្ឋមន្ត្រី​ថៃ​នោះមក លោក​ប្រា​យុទ្ធ​ចាន់​អូរ​ចា បាន​យក​ទឹក​អនាម័យ ដើរ​បាញ់​ទៅលើ​អ្នកសារព័ត៌មាន​ទាំងឡាយ​នោះ​។ ក្រុម​បណ្តាញសារព័ត៌មាន​បាន​រិះគន់ថា អតីត​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ​ចាន់​អូ​ចារ​ដែល បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ​២០១៤​ក្រោយ​រដ្ឋប្រហារ​យោធា​នោះមក មាន​ប្រវត្តិ​បង្ក នូវ​ការមិន​ឲ្យ​ពេញចិត្ត ក្នុងពេលដែល​ធ្វើ​សន្និសីទកាសែត​ម្តងៗ​។​

 

​សេចក្តីរាយការណ៍​ប៊ី​ប៊ី​ស៊ី​បាន​បង្ហាញថា លោក ប្រា​យុទ្ធ​ចាន់​អូរ​ចា​ធ្លាប់​ត្រូវបាន​គេ​ថតរូប​ប៉ះ​ក្បាល​អ្នកសារព័ត៌មាន​និង​បាន​ទាញ​ស្លឹកត្រចៀក​របស់​អ្នក​សារព័ត៌ មាន​, និង​មាន​ម្តងនោះ​ទៀត លោក​បាន​ឲ្យ​គេ​យក​រូប​សិប្បនិម្មិត​របស់លោក​ធ្វើ​ពី​ក្រដាស ដើម្បី​ឲ្យ​អ្នក​សារព័ត៌ មាន​សួរ​ដើម្បី​បញ្ចៀស​ការឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​សារព័ត៌មាន​ថែមទៀត​។​

 

នាយករដ្ឋមន្ត្រី​ថៃ យក​អាល់កុល​បាញ់​ក្រុមអ្នកកាសែត ព្រោះ​ខឹង​សួរ​សំណួរ​ច្រើនពេក​

PLB Banner on article detail

Tags