ភ្ញៀវទេសចររីករាយនិងជក់ចិត្តដិតអារម្មណ៍ក្រោយពីបានមកកម្សាន្តនៅទឺកធ្លាក់៣៦ជាន់នៅតំបន់ភ្នំខៀវ

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 17:20

(ប៉ៃលិន) ៖  ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មួយចំនួនបានធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន តាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដែលមានចំងាយប្រមាណ៧ទៅ៨គីឡូម៉ែត្រ ។

តែអ្វីដែលភ្ញៀវមិនសូវបានឃើញ និងទៅដល់គឺត្រង់ជាន់ទី៣៦នៃទឹកធ្លាក់ភ្នំខៀវ ដែលអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីនៃមន្ទីរជំនាញយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅឈូសឆាយរហូតដល់កន្លែងលេងដែលស្រស់ស្អាត ជាងគេគឺនៅត្រង់ជាន់ទី៣៦មានទឹកជ្រោះខ្ពស់ល្អ ។
 
  ជាក់ស្តែងកាលពីឱកាសបុណ្យចូលឆ្នាំចិនថ្មីៗ នេះ បន្ទាប់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន បានឱ្យក្រុមការងារយកគ្រឿងចក្រឈូសឆាយទៅដល់ខាងលើ គឺសង្កេតឃើញថា មានទេសភាពស្រស់ស្អាត មានដើមឈើធំៗ រុក្ខជាតិបញ្ចេញពណ៌ខៀវខ្ចី និងមានទឹកជ្រោះហូរធ្លាក់ពីលើភ្នំឥតដាច់ ពេលភ្ញៀវចុះងូតលេង ធ្វើឱ្យត្រជាក់ត្រជុំ បំបាត់នូវទុក្ខកង្វល់ ថែមទាំងនាំមកនូវស្មារតីភ្លឺស្វាង និងអារម្មណ៍ស្រស់ស្រាយផងដែរ ។

  ក្រោយពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំឈូសឆាយផ្លូវរមណីយដ្ឋាន រហូតទៅដល់ជាន់ខាងលើ ដែលភ្ញៀវទេសចរ អាចបើកបរម៉ូតូ និងរថយន្តឡើងទៅចតនៅផ្នែកខាងលើយ៉ាងងាយស្រួល មិនមានក្បាលថ្មដូចកាលពីមុននោះទេ ។ ហើយក្រុមការងារយុវជន ស.ស.យ.កខេត្ត ក៏បាននាំគ្នាសស្រាក់សស្រាំ ខ្លះជួសជុលខ្យុស ខ្លះធ្វើផ្លូវឡើងចុះកន្លែងទឹកជ្រោះ ព្រមទាំងតុបតែងរបមាត់ផ្លូវឱ្យមានភាពស្រស់ស្អាត ទាក់ចិត្តភ្ញៀវទេសចរឱ្យចូលទៅលេងឥតជិនណាយនោះឡើយ ។

  បើតាមការរៀបរាប់ពីក្រុមការងារយុវជនស.ស.យ.កម្នាក់ បានឱ្យដឹងថា នៅថ្ងៃខាងមុខ លោកជំទាវអភិបាលខេត្ត នឹងធ្វើការរៀបចំកន្លែងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ឱ្យកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីស្រូបយកភ្ញៀវទេសចរចូលមកលេងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើងៗ ដែលអាចជួយឱ្យការលក់ដូររបស់ប្រជាពលរដ្ឋកាន់តែកាក់កប  ៕

PLB Banner on article detail