អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​

ថ្ងៃអង្គារ 16 កុម្ភៈ 2021, 8:28

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ៣​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC  អញ្ជើញ​សួរសុខទុក្ខ​កីឡាករ កីឡាការិនី​ដែល​ជួប​គ្រោះថ្នាក់​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ ឆ្នេរ​ក្នុង​ក្រុងព្រះសីហនុ  "​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​" ១៤​កុម្ភ​: នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ  ។

 

​ក្នុងនោះ​យុវជន​ជា​កីឡាករ​ជិះ​កង់ ២៥​គីឡូម៉ែត្រ បាន​ដួល​ក្នុងពេល​ប្រកួត​ធ្វើឱ្យ​បាក់ឆ្អឹង​ដងកាំបិត ផ្នែក​ខាងស្តាំ និង​កីឡាការិនី​ជិះ​កង់ ១៥​គីឡូម៉ែត្រ បាន​ដួលសន្លប់​ក្នុងពេល​ជិះ​កង់ ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា ។

 

​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កីឡាករ​ទាំងពីរ​នាក់ និង​បាន​នាំយក​កន្ត្រក​ផ្លែឈើ និង​ថវិកា​ជូន​កីឡាករ​ទាំងពី​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ២​លាន​រៀល និង​ផ្លែឈើ​ម្នាក់​មួយ​កន្ត្រក ព្រមទាំង​ជូនពរ​ឱ្យ​កីឡាករ កីឡាការិនី​ទាំងពីរ​នាក់ ព្យាបាល​បានជា​សះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ ។

 

​លោកជំទាវ អ៊ូ ធី​ដា​ពៅ ជំនួសមុខ​ឲ្យ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នាំយក​ថវិកា​ឧ​ប​ត្ត​ម្ភ​ជូន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ចំនួន ១០០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល ក្នុងឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់ ។ ដោយឡែក​បុរស​ម្នាក់​ជួប​គ្រោះថ្នាក​ចរាចរណ៍​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​រោល​ពេញ​ខ្លួន លោកជំទាវ​ក៏បាន​ឧបត្ថម្ភ​ថវិការ ១០០​ដុល្លា​អាមេរិក និង​ជូនពរ​ឱ្យបាន​ឆាប់​ជា​ផងដែរ  ។​

 

​លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ មាន​អ្នកជំងឺ​ចូលមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​សរុប​មាន​ចំនួន ១០០​នាក់ ក្នុងនោះ​ស្ត្រី​ចូលមក​សម្រាលកូន​មាន​ចំនួន ១៤​នាក់ ក្រៅពីនោះ​មាន​អ្នកជំងឺ​ផ្សេងៗ​ទៀត ៕​

អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​
អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​
អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​
អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​
អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​
អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​កីឡាករ កីឡាការិនី ជួប​គ្រោះថ្នាក់​ក្នុងពេល​ប្រកួត​ជិះ​កង់​

PLB Banner on article detail

អត្ថបទពេញនិយម