ភេជ្ជៈប៉ូវកំលាំងគោលជល់ ប្រកាសបើកជាផ្លូវការ អ្នកតស៊ូគុនខ្មែររដូវកាលរដូវកាលទី២

ថ្ងៃច័ន្ទ 28 កញ្ញា 2020, 21:14

កាល​ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែល​ជា​ក្រុមហ៊ុន​​តែង​តែ​ឧបត្ថម្ភ​ធំជាង​គេដល់​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅកម្ពុជា ​បាន​រៀប​ចំសន្និសីទសារព័ត៌មាន​ដើម្បី​ប្រកាស​បើក​ជាផ្លូវ​ការ​នូវ​កម្មវិធី​ប្រដាល់ អ្នកតស៊ូ​គុនខ្មែរគោជល់ ជើងឯកប៉ះគ្នា រដូវកាលទី២ នៅស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី។

ដោយសារ​មាន​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​​ពីសំណាក់​អ្នក​ស្នេហា​វិ​ស័យ​​គុនខ្មែរ​ចំពោះ​កម្មវិធីប្រដាល់​ អ្នកតស៊ូ​គុនខ្មែរគោជល់ ដំណើរ​ឆ្ពោះទៅ​តាមខេត្ត និង​ អ្នកតស៊ូ​គុនខ្មែរ​គោជល់ ជើង​ឯកប៉ះគ្នា ​​រដូវ​កាលទី១ គោជល់ ក៏​បាន​សម្រេច​ជ្រើសរើស​កីឡាករ​កាន់​តែ​ខ្លាំង​ជាងមុន រៀបចំ​ប្រាក់​រង្វាន់​កាន់​តែ​ពិសេស​ជាងមុន ដើម្បី​នាំ​មក​នូវ​ការប្រកួត​ដែល​កាន់​តែ​កក្រើក​ជាង​មុន ​សម្រាប់​រដូវ​កាល​ទី២​នេះ។

ដោយមាន​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ជួយលើក​តម្កើង និង​​ផ្សព្វ​ផ្សាយកីឡា​ប្រដាល់​គុនខ្មែរដល់​អ្នក​គាំទ្រ​នៅ​​​កម្ពុជា និង​នៅ​លើ​សកលលោក គោជល់ ​តែងតែបញ្ចូល​បន្ថែម​នូវ​ការប្រកួត​មិត្តភាព ដែល​មិនត្រឹម​តែ​ប្រកួត​ជូន​អ្នកគាំទ្រ​ទស្សនា​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​គាំទ្រ​ដល់​កីឡាករ​ប្រដាល់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ឱ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​តាម​រយៈ​កម្មវិធី​ប្រកួត​ដែលរៀបចំ​ឡើង​ដោយ​ភេសជ្ជៈប៉ូវកម្លាំង​គោជល់​ផងដែរ។

សូម​តាមដាន​ និង​រង់ចាំ​ទស្សនា​ ក៏ដូច​ជា​គាំទ្រ​កម្មវិធី​ប្រដាល់​ល្អ​ផ្តាច់​គេ​នៅកម្ពុជា​ ដែល​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី៣ ខែតុលា ឆ្នាំ​២០២០ តទៅ។ គ្រប់​ការប្រកួត​ទាំង​អស់ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី និង​ទំព័រ​ហ្វេសប៊ុកផ្លូវ​ការ​របស់​ភេសជ្ជៈប៉ូវកម្លាំង​គោជល់ ចាប់ពីម៉ោង ៥ និង ៤៥នាទី​តទៅ។     

ភេជ្ជៈប៉ូវកំលាំងគោលជល់ ប្រកាសបើកជាផ្លូវការ អ្នកតស៊ូគុនខ្មែររដូវកាលរដូវកាលទី២
ភេជ្ជៈប៉ូវកំលាំងគោលជល់ ប្រកាសបើកជាផ្លូវការ អ្នកតស៊ូគុនខ្មែររដូវកាលរដូវកាលទី២
ភេជ្ជៈប៉ូវកំលាំងគោលជល់ ប្រកាសបើកជាផ្លូវការ អ្នកតស៊ូគុនខ្មែររដូវកាលរដូវកាលទី២
ភេជ្ជៈប៉ូវកំលាំងគោលជល់ ប្រកាសបើកជាផ្លូវការ អ្នកតស៊ូគុនខ្មែររដូវកាលរដូវកាលទី២

PLB Banner on article detail