ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា

ថ្ងៃពុធ 10 កុម្ភៈ 2021, 22:20

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០​២១នេះ លោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់​មង្គល បានអញ្ជេីញចុះជួបសំណេះសំណាល និងនាំយកអំណោយអង្គការប្រតិបត្តិការកុមារកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារដែលរងគ្រោះដោ​យ​ទឹកជំនន់នាពេលកន្លងទៅក្នុងភូមិអន្លង់ត្រាច​ ឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ។

 នាឱកាសនេះលោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទក្ខពីសំណាក់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម​ងួន​ រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ ព្រមទាំងឯកឧត្តម​ ឧត្តមសេនី​យ៍​ឯក​ ស​ថេត​ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ដែលឯកឧត្តមធ្លាប់ទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ នាពេលកន្លងទៅ។

ជាមួយគ្នានេះលោកឧត្តមេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោលនយោបាយស្តីពីភូមិ​ ឃុំមានសុវត្ថិភាពដែលក្នុងនោះផ្តោតសំខាន់បញ្ហាគ្រឿង​ញៀនដែលក្រុមគ្រួសារនីមួយៗត្រូវអប់រំណែនាំសមាជិកគ្រួសាររបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន​ និងសូមចូលរួមគោរពអនុវត្តឱ្យបានទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោកពិសេសបងប្អូនដែលប្រេីប្រាស់ផ្លូវ។

 ដោយឡែកបញ្ហាគ្រោះអគ្គិភ័យ​ដោយ​សាររដូវនះជារដូវប្រាំងហួតហែង​ ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាច​កេីតឡេីងតាមលំនៅដ្ឋាន​ទាំងភ្លេីងជេីងក្រាន​ ភ្លេីងទៀនធូប​ ចរន្តអគ្គិសនីឬភ្លេីងព្រៃដែលអាចឆាបឆេះរាលដាលដល់លំនៅដ្ឋាន  ហើយពិសេសជាងនេះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ​ទប់ស្កាត់និងការពារខ្លួនពីបញ្ហាជម្ងឺឆ្លងCOVID-19 សូមប្រជាពលរដ្ឋអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិ​បាល​ ការធ្វេីអនាម័យជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៨ ខែ កុម្ភៈ​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋចំនួន​១១ភូមិក្នុងឃុំរបស់​មង្គល​ ស្រុកមោងឫស្សីចំនួន៦៦៩គ្រួសារបានទទួលអំណោយពីអង្គការខាងលេីនេះរួចហេីយ​ តែដោយសារស្ថានភាពផ្លូវ​លំ​បាកក្នុងការធ្វេីដំណេីរទេីបថ្ងៃនេះ​ប្រជា​ពលដ្ឋនៅភូមិអន្លង់ត្រាច​ ដែល​នៅឆ្ងាយជាងគេទទួលបាននៅពេលនេះ។

ហើយអំណោយដែលត្រូវផ្តល់ជូននាពេលនេះមួយគ្រួសារៗទទួលបាន៖-អង្ករចំនួន ២៥គីឡូ​ក្រាម -មីចំនួន០១កេសតូច -ត្រីខកំប៉ុងចំនួន​០១​យួរ -ទឹកត្រីចំនួន០១យួរ -ទឹកសីអីវចំនួន០​១​យួរ -អំបិលអនាម័យចំ​នួន​០១គីឡូក្រាម -ស្កសរចំនួន​០១គីឡូ​ក្រាម -ប្រេងឆាចំ​នួន០១ដប៕

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម