បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ

ថ្ងៃអង្គារ 26 មករា 2021, 19:32

បាត់ដំបង៖ ប្រជាពលរដ្ឋប្រទះឃើញ មនុស្សប្រុស២នាក់ចងក សម្លាប់ខ្លួន ផ្អើលសមត្ថកិច្ចពេញស្រុកគាស់ក្រឡទាំងព្រឹក។

ករណីនេះសមត្ថកិច្ចទទួលបានដំណឹងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ចំណុចព្រៃព្រាល ឃុំគាស់ក្រឡ និងឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាជនរងគ្រោះ ទី១៖ ឈ្មោះព្រំ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ មូលហេតុមានវិបត្តិក្នុងគ្រួសារ។

ជនរងគ្រោះទី២៖  ឈ្មោះទុំ កូវិនដា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បានមកលេងឪពុក ម្តាយនៅភូមិឆ្នាលមាន់ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ មូលហេតុវិបត្តិគ្រួសារ ដូចគ្នាព្រោះទើបលែងលះគ្នា។

បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញស្រុកគាស់ក្រឡបានធ្វើកោសល្យវិច្ច័យរួចរាល់ ប្រគល់សព ជនរងគ្រោះទាំងពីរនាក់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ផល្លា

បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ
បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ
បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ
បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ
បុរស២នាក់ ចងក សម្លាប់ខ្លួន នៅស្រុកគាស់ក្រឡ

PLB Banner on article detail

អត្ថបទពេញនិយម