បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក

ថ្ងៃអង្គារ 26 មករា 2021, 15:19

ខេត្តបាត់ដំបង៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ដោយឡែកត្រាក់ទ័រខូចខាតដាច់ជាច្រើនបំណែក ក្រោយបើកប៉ះត្រូវលើមីនតោនដែលបន្សល់ទុកក្នុងដីចំការមួយកន្លែងដែលធ្លាប់អាស្រ័យផល។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង២៤នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងដីចម្ការមួយកន្លែងខាងកើតវត្តស្រែ ស្ថិតក្នុងភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ឌុល គង់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរកណ្ដាល ឃុំសន្តិភាព ស្រុកសំពៅលូន បានបើកត្រាក់ទ័រមួយគ្រឿងម៉ាកហ្វត ដែលជារបស់ឈ្មោះ សន សៅ ភេទប្រុស អាយុ៤២ឆ្នាំ ទៅភ្ជួរដីចំការអោយឈ្មោះ ពៅ គឹមហ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំណុចកើតហេតុខាងលើខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់តែជាន់ប៉ះមីនតោនផ្ទុះប៉ើងឡើងបណ្ដាលឱ្យខូចខាតត្រាក់ទ័រស្ទើទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ត្រូវបាន សាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការសាកសួរនិងធ្វើកំណត់ហេតុដោយបញ្ជាក់ថា ដីចំការខាងលើនេះជាដីចាស់ដែលអាស្រ័យផលរៀងរាល់ឆ្នាំមកហើយ តែមិនដែលជួបហេតុការណ៍អាក្រក់បែបនេះទេ ទំនងគ្រាប់មីននេះបានបន្សល់ទុកតាំងតែពីសម័យសង្គ្រាមនិងបានកប់ជ្រៅនៅក្នុងដី ហើយនៅពេលដែលយើងភ្ជួរស្តើងដីម្តងបន្តិចៗក៏កិនដល់វាបណ្តាលអោយផ្ទុះឡើងតែម្តង។

បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក
បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក
បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក
បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក
បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក
បើកត្រាក់ទ័រភ្ជួរដីប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះដាច់ជាច្រើនបំណែក

PLB Banner on article detail

អត្ថបទពេញនិយម