ក្រុមប្រឆាំង​ថៃ ផ្លាស់ប្តូរ​ទីតាំង​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក​

ថ្ងៃព្រហស្បតិ៍ 26 វិច្ឆិកា 2020, 9:42

​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ម្សិលមិញ ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក​បាន​បោក​បញ្ឆោត​អាជ្ញាធរ​ដោយ​ប្តូរ​ទីតាំង​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពួកគេ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​នៃ​ទីក្រុង​នេះ​។​

 

​ការធ្វើ​បាតុកម្ម​នេះ​ដំបូង​ឡើយ គឺធ្វើឡើង​នៅ​ទីក្រុង​ចាស់​របស់​ទីក្រុង​បាងកក ដោយ​ចាប់ផ្តើម​នៅក្បែរ​វិមាន​ប្រជាធិបតេយ្យ​ពី​កន្លែង​ដែល​ក្រុមបាតុករ​ត្រូវបាន​គេ​សន្ម​ត់​ថា​ហែ​ក្បួន​ទៅកាន់​អគារ​ការិយាល័យ​ព្រះរាជ​ទ្រព្យ​រាជវង្ស​ថៃ (CPB) ដើម្បី​ទាមទារ​ឱ្យ​ការិយាល័យ​នេះ​ក្លាយជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល​ម្តងទៀត​។​

 

​មន្ត្រី​ប៉ូលីស​នៅ​ទីក្រុង​នេះ​បានប្រកាសថា មន្ត្រី​ចំនួន ៤.៥០០​នាក់​នឹងត្រូវ​បានដាក់​ពង្រាយ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​តំបន់​នោះ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ចូលទៅ​ជិត​អគារ​រាជវង្ស​ដែល​នៅ​ជិត​នោះ​ប្រមាណ​ជាង ៥០០​ហ្វី​ត​ឡើយ​។​

 

​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​ថៃ​បានចាប់ផ្តើម​ចាប់តាំងពី​ការបោះឆ្នោត​ជាស​កល​នៅក្នុង​ឆ្នាំ ២០១៩ មក ដោយ​ក្រុមបាតុករ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន​អូ​ចា លាលែង​ពី​តំណែង​ដែល​បាន​ឡើង​កាន់អំណាច​បន្ទាប់ពី​បានធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០១៤ ។ ក្នុងចំណោម​ការទាមទា​រ​ផ្សេងៗ​ទៀត គឺមាន​ការទាមទារ​ឱ្យ​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ការកែទម្រង់​រាជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​៕​

ក្រុមប្រឆាំង​ថៃ ផ្លាស់ប្តូរ​ទីតាំង​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក​
ក្រុមប្រឆាំង​ថៃ ផ្លាស់ប្តូរ​ទីតាំង​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក​
ក្រុមប្រឆាំង​ថៃ ផ្លាស់ប្តូរ​ទីតាំង​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក​
ក្រុមប្រឆាំង​ថៃ ផ្លាស់ប្តូរ​ទីតាំង​មហា​បាតុកម្ម នៅ​ទីក្រុង​បាងកក​

PLB Banner on article detail

Tags