អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្តោះអាសន្ន កំណាត់​ផ្លូវ​មាត់ទន្លេ ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 9:28

​កំពង់ឆ្នាំង​៖ អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្លូវ​ស្របតាម​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​ការបាក់​ស្រុត កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក អាំ សុគន្ធ អភិបាលរង​ស្រុក​កំពង់ត្រឡាច អាជ្ញាធរ​ឃុំ និង​ក្រុមការងារ បាន​ពិនិត្យឃើញថា​ទីតាំង​ផ្លូវ​ស្របតាម​មាត់ទន្លេ ដែលមាន​ការបាក់​ស្រុត មាន​ប្រវែង​ប្រមាណ ៣០​ម៉ែត្រ ពុំ​អាច​បន្ត​ឱ្យធ្វើ​ចរាចរណ៍​ទៀត​បានឡើយ​។​

 

​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច សម្រេច​ចេញ​សេចក្តីជូនដំណឹង ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការធ្វើ​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​តាម​មាត់ទន្លេ​ពី​ចំណុច​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ទើប​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​៕

អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្តោះអាសន្ន កំណាត់​ផ្លូវ​មាត់ទន្លេ ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​
អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្តោះអាសន្ន កំណាត់​ផ្លូវ​មាត់ទន្លេ ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​
អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្តោះអាសន្ន កំណាត់​ផ្លូវ​មាត់ទន្លេ ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​

PLB Banner on article detail