ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើង​ខ្លាំង​ក្នុង​១​យប់​កម្ពស់​ជិត​១​ម៉ែត្រ​

ថ្ងៃអង្គារ 27 កក្កដា 2021, 10:23

​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តកំពង់ចាម​បាន​​បញ្ជាក់​នៅ​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា​ស្ថានភាព​កំពស់​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ខ្លាំង​ក្នុង​១​យប់​ដល់​កំពស់​ជិត​១​ម៉ែត្រ​។

 

​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម បាន​ឡើង​កម្រិត​៨,០៤​ម៉ែត្រ ធៀប​ទៅនឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ឡើង​០,៩៨​ម៉ែត្រ កំពស់​ទឹក​នាពេលនេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លង ទៅ​ទឹក​មាន​កំពស់​៤,៣០​ម៉ែត្រ​ប៉ុណ្ណោះ​។

 


​ដោយឡែក​បើ​យោងតាម​ការ​ព្យា​ការណ៍​រយះពេល​៣​ថ្ងៃ​របស់​ក្រសួង​ធនធានទឹក​វិញ គឺ​ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ដែល​នៅ​ផ្នែក​ខាងលើ​ខេត្តកំពង់ចាម​គឺ​បាន​បន្ត​ឡើង​រហូតដល់​ថ្ងៃ​២៩​ខែ កក្កដា ហើយ​ខេត្តកំពង់ចាម​នឹង​បន្ត​ឡើងមក​វិញ​ដល់​ថ្ងៃទី​២៩​កក្កដា​ដូចគ្នា​។​

 

 

​រូបភាព  មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​

ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើង​ខ្លាំង​ក្នុង​១​យប់​កម្ពស់​ជិត​១​ម៉ែត្រ​
ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើង​ខ្លាំង​ក្នុង​១​យប់​កម្ពស់​ជិត​១​ម៉ែត្រ​

PLB Banner on article detail