Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 8:48

Cris Horwang គឺជាតារាសម្ដែងស្រីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗនាពេលបច្ចុប្បន្ននេះ គួររំលឹកផងថា នាងគឺជាតារាស្រីមួយរូបដែលនិយមតែងខ្លួនបែបស៊ិចស៊ី ហាយសូរស៊ីវីល័យបែបយុវវ័យសម័យថ្មីដោយបូកផ្សំជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ រឹតតែធ្វើឱ្យប្រិយមិត្តបាក់ចិត្តលង់នឹងសម្រស់របស់នាង មួយវិញទៀត 

Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់ Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់

នាងគឺជាតារាស្រីមួយរូបដែលពោរពេញដោយទេពកោសល្យដ៏ប៉ិនប្រសប់របស់នាងមិនថាសម្ដែងភាពយន្តបុរាណឬសម័យនោះទេ ពោលគឺសាកសមឥតទាស់តែម្ដង។
បើគិតមកដល់ពេលនេះនាងមានអាយុ៤០ឆ្នាំហើយ តែរូបសម្រស់ និងការតែងខ្លួនរបស់នាងមិនចាញ់យុវវ័យសម័យក្រោយនោះទេ។
តារាស្រីកម្ពស់១៧០សង់ទីម៉ែត្ររូបនេះបានតែងខ្លួនយ៉ាងទាក់ទាញខុសពីរាល់ដងដែលនាងនិយមតែងខ្លួនបែបសិចស៊ីដោយងាកមកតែងខ្លួនបែបសាមញ្ញជាមួយនឹងសក់រួញប្រាស់ស្មា 

Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់ Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់

ខោពណ៌សត្រឹមក្បាលជង្គង់ ពាក់អាវកាក់ពណ៌កាហ្វេអមជាមួយនឹងអាវធំវែងបែបយុវវ័យដែលមើលទៅហាក់ដូចជាយុវវតី១៨ឆ្នាំអ៊ីចឹង។ ក្រោយពេលឃើញបែបនេះហើយ នាងក៏ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ពីភាពប៉ិនប្រសប់តុបតែងខ្លួនប្លែក ដែលមិនធ្វើឱ្យហ្វេនៗធុញទ្រាន់នោះទេ៕ Cris Horwang ធ្វើឱ្យហ្វេនៗមើលសឹងមិនចង់ស្គាល់

PLB Banner on article detail