ព្យុះ​ទី​ហ្វុ​ង Vamco វាយប្រហារ​កោះ​លូ​ហ្សុ​ន ប្រទេស​ហ្វីលីពីន​

ថ្ងៃព្រហស្បតិ៍ 12 វិច្ឆិកា 2020, 14:53

​ម៉ានីល​៖ ឥ​ទ្ឋិ​ពល​ព្យុះ​ទី​ហ្វុ​ង Vamco បាន​វាយប្រហារ​មកលើ​បណ្តា​ខេត្ត​នានា លើ​កោះ​លូ​ហ្សុ​ន របស់​ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បង្ក​ជា​ទឹកជំនន់​ជន់​លិច​ស្លាប់​មនុស្ស​ម្នាក់ និង​អ្នកស្រុក​ជាច្រើន​នាក់​ទៀត កំពុង​រងចាំ​ការជួយ​សង្គ្រោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​CNA នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​លោកស្រី Arlyn Rodriguez ជា​អ្នក​រស់នៅក្នុង​ទីក្រុង Marikina បាន​ប្រាប់​ស្ថានីយ៍​វិទ្យុ DZMM របស់​ហ្វី​លី​ពិន​ថា លោកស្រី​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ​ជាមួយ​មនុស្ស ២០ នាក់​ផ្សេងទៀត​ដែល​ភាគច្រើន​ជា​កុមារ និង​មនុស្ស​ចាស់ បន្ទាប់ពី​ទឹកជំនន់​បាន​ជន់​លិច​យ៉ាង​រហ័ស​។​

 

​អភិបាលក្រុង Marikina លោក Marcelino Teodoro បាន​និយាយថា ផ្ទះ​ចំនួន ៤​ម៉ឺន​ខ្នង​ត្រូវបាន​លិចលង់​ទាំងស្រុង ឬ​ដោយ​ផ្នែក​នៅក្នុង​តំបន់​។ រដ្ឋាភិបាល​ហ្វីលីពីន​ក៏បាន​សម្រេច​ផ្អាក​ការហោះហើរ និង​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​ម៉ានីល​៕ ហ្សា​

ព្យុះ​ទី​ហ្វុ​ង Vamco វាយប្រហារ​កោះ​លូ​ហ្សុ​ន ប្រទេស​ហ្វីលីពីន​
ព្យុះ​ទី​ហ្វុ​ង Vamco វាយប្រហារ​កោះ​លូ​ហ្សុ​ន ប្រទេស​ហ្វីលីពីន​
ព្យុះ​ទី​ហ្វុ​ង Vamco វាយប្រហារ​កោះ​លូ​ហ្សុ​ន ប្រទេស​ហ្វីលីពីន​
ព្យុះ​ទី​ហ្វុ​ង Vamco វាយប្រហារ​កោះ​លូ​ហ្សុ​ន ប្រទេស​ហ្វីលីពីន​

PLB Banner on article detail

អត្ថបទពេញនិយម