មនុស្ស​ជាង​៧០​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រាសាទ​

ថ្ងៃអង្គារ 22 កញ្ញា 2020, 13:30

​មនុស្ស​យ៉ាងតិច​៧១​នាក់​នៅក្នុង​បណ្តា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​សង្ស័យថា​កើត​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​វៀតណាម​ត្រូវបាន​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ស​សៃ​ប្រាសាទ ក្នុង​ទីក្រុង​ហាណូយ អំឡុង​រយៈពេល​៨​ខែ​មកនេះ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Vietnam Express នៅ​ថ្ងៃទី​២៩ កញ្ញា ២០២០​។​

 

​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនេះ​ក៏​ធ្លាប់មាន​បញ្ហា​ជំងឺផ្លូវចិត្ត​ដែរ ហើយ​ភាគច្រើន​គឺជា​អ្នក​ដែល​ទើប​មកពី​ក្រៅប្រទេស ដែល​បាន​សិក្សា​ឬ​ធ្វើការ​ងារ​នៅ​ទីនោះ​។ ពេល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ពួកគេ​ហាក់​មាន​បញ្ហា​ផ្លូវចិត្ត ទើប​គ្រូពេទ្យ​សម្រេច​បញ្ជូនទៅ​មន្ទី​ពេទ្យ​ស​សៃ​ប្រាសាទ​តែម្តង នេះ​បើតាម​លោក​វេជ្ជបណ្ឌិត Nguyen Duc Vuong​។​

 

​បើតាម​ប្រភព​ថា នៅពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​១៩​បាន​ថមថយ​ច្រើន​នោះ អ្នក​សង្ស័យ​កើត​ជំងឺផ្លូវចិត្ត​ខ្លាំង​ទាំងនេះ​អាច​នឹង​ចាំបាច់​ត្រូវ​លេបថ្នាំ ចាប់ពី​១​ខែ​ទៅ​៣​ខែ​៕​

មនុស្ស​ជាង​៧០​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រាសាទ​
មនុស្ស​ជាង​៧០​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រាសាទ​
មនុស្ស​ជាង​៧០​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រាសាទ​
មនុស្ស​ជាង​៧០​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ស​សៃ​ប្រាសាទ​

PLB Banner on article detail

អត្ថបទពេញនិយម