វៀតណាម​ឲ្យ​ជនបរទេស​បង់ប្រាក់​៦៣​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​កូ​វីដ​១៩

ថ្ងៃច័ន្ទ 28 កញ្ញា 2020, 12:30

​សារព័ត៌មាន​រដ្ឋ​វៀតណាម​បានចេញ​ផ្សាយ ថ្មីៗ​នេះ​ថា វៀតណាម​បាន​តម្រូវឱ្យ​ជនបរទេស​ដែល​ចូលមក​ប្រទេស​ខ្លួន​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម ត្រូវ​បង់ប្រាក់​ប្រមាណ​១៤៦៨​លាន​ដុង ឬ ៦៣​ដុល្លារ​។​

 

​គូរ​បញ្ជាក់ថា វៀតណាម​ទើបបាន​អនុញ្ញាត​ឱ្យជើង​ហោះហើរ​ពាណិជ្ជកម្ម​ចាប់ផ្តើម​ចរាចរ​ឡើងវិញ​កាលពី​ពាក់កណ្តាល​ខែកញ្ញា​ចំពោះ​ប្រទេស​មួយចំនួន ហើយ​ជនបរទេស​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ និង​ត្រូវបាន​ធ្វើតេស្ត​កូ​វីដ​១៩​ចំនួន​ពីរដង​។​

 

​ទីភ្នាក់ងារសារព័ត៌មាន VN EXPRESS បានចេញ​ផ្សាយ អ្នកដំណើរ​ទាំងអស់ មុនពេល​ធ្វើដំណើរ ត្រូវ​បង្ហាញ​លិខិតឆ្លងដែន ទិដ្ឋាការ​ចូល និង​វិញ្ញាបនបត្រ​បញ្ជាក់ថា​ពួកគេ​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ រួចរាល់​ហើយ វិញ្ញាបនបត្រ​នេះ​ត្រូវតែមាន​ការបញ្ជាក់​ពី​ភ្នាក់ងារ​ការទូត​វៀតណាម​ប្រចាំ​ប្រទេស​កំណើត​ខ្លួន​៕​

វៀតណាម​ឲ្យ​ជនបរទេស​បង់ប្រាក់​៦៣​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​កូ​វីដ​១៩
វៀតណាម​ឲ្យ​ជនបរទេស​បង់ប្រាក់​៦៣​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​កូ​វីដ​១៩
វៀតណាម​ឲ្យ​ជនបរទេស​បង់ប្រាក់​៦៣​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​កូ​វីដ​១៩
វៀតណាម​ឲ្យ​ជនបរទេស​បង់ប្រាក់​៦៣​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម