​បង្ក្រាប​មាន់​រស់​រាប់រយ​ក្បាល​ ឈ្មួញ​ដឹក​ចូលខុសច្បាប់​ពី​ប្រទេស​ថៃ​

ថ្ងៃអាទិត្យ 27 កញ្ញា 2020, 20:6

​ខេត្តបាត់ដំបង​៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​កែច្នៃ​មួយគ្រឿង ខណៈដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​សត្វ​មាន់​រស់​ចេញពី​ប្រទេស​ថៃ​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​។​

 

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង​បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៧B ស្ថិតក្នុង​ភូមិ​ស្រះ​ទឹក ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង និង​បាន​នាំយក​រថយន្ត​កែច្នៃ​មួយគ្រឿង ពាក់​ស្លាក​លេខ 3765-​ភព​2 រួមជាមួយ​នឹង​សត្វ​មាន់​រស់​ចំនួន​ជាង ២០០​ក្បាល​ផងដែរ​។​

 

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​បន្ថែម​ថា ក្រោយពី​បង្ក្រាបបាន សត្វ​មាន់រ​ស់ទាំង​ជាង ២០០​ក្បាល​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​ដឹកបញ្ជូន​មកកាន់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តហើយ​ដើម្បី​ធ្វើការ​ពិន័យ  តែ​ពេលនេះ​កំពុង​បូម​ឈាម​ផ្ញើ​វត្ថុ​ធាតុ​ទៅ និង​រងចាំ​គោលការណ៍​សម្រេច​មកពី​លើ​។​

​បង្ក្រាប​មាន់​រស់​រាប់រយ​ក្បាល​ ឈ្មួញ​ដឹក​ចូលខុសច្បាប់​ពី​ប្រទេស​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម