ស្រោមអនាម័យជជុះជាង៣៤ម៉ឺនស្រោមត្រូវបានរឹបអូស នៅវៀតណាម

ថ្ងៃសុក្រ 25 កញ្ញា 2020, 9:0

នគរបាលប្រទេសវៀតណាមបានរឹបអូសស្រោមអនាម័យជជុះ ឬស្រោមដែលប្រើរួចហើយ យកមកសម្អាតប្រើជាថ្មី ចំនួន៣៤៥០០០ស្រោម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីម្សិលមិញ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម។
នគរបាលបញ្ជាក់ថា ស្រោមអនាម័យទាំងនោះត្រូវបានរឹបអូសបានពីឃ្លាំងមួយកន្លែង ក្នុងខេត្ត ប៊ីញ ដុង ភាគខាងត្បូងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ស្ត្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីនេះ ហើយជនសង្ស័យរូបនេះបានប្រាប់នគរបាលថា ស្រោមទាំងនោះដំបូងឡើយ ត្រូវបានយកទៅស្ងោរជាមួយទឹកក្តៅ ហើយហាលឲ្យស្ងួត និងមានដំណាក់កាលបន្តបន្ទាប់ទៀត មុនពេលច្រកក្នុងប្រអប់និងដាក់លក់ជាថ្មី។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន VTV មិនបានបញ្ជាក់ថា ស្រោមទាំងនោះត្រូវបានយកទៅប្រើវិញប៉ុន្មានដងនោះទេ ហើយស្ត្រីរូបនោះបានទទួលប្រាក់០.១៧ដុល្លារអាមេរិក សម្រាប់ស្រោម១គីឡូដែលស្ងោរប្រើឡើងវិញ៕

ស្រោមអនាម័យជជុះជាង៣៤ម៉ឺនស្រោមត្រូវបានរឹបអូស នៅវៀតណាម ស្រោមអនាម័យជជុះជាង៣៤ម៉ឺនស្រោមត្រូវបានរឹបអូស នៅវៀតណាម ស្រោមអនាម័យជជុះជាង៣៤ម៉ឺនស្រោមត្រូវបានរឹបអូស នៅវៀតណាម
PLB Banner on article detail

អត្ថបទពេញនិយម