ចិន ប្រកាស​ចូលរួម​សមយុទ្ធ​យោធា​នៅ​ប្រទេស​រុស្ស៊ី​នៅ​ចុងខែ​នេះ​

ថ្ងៃសុក្រ 11 កញ្ញា 2020, 10:40

​ក្រសួងការពារជាតិ​ចិន បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​នឹងចូលរួម​ក្នុង​សមយុទ្ធ​យោធា​មានឈ្មោះ « Caucus 2020» នៅ​ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ចុងខែ​កញ្ញា​នេះ រួមជាមួយ​កងកម្លាំង​យោធា​មកពី ប្រទេស​អា​មេ​នី បេឡា​រូស អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន និង​បណ្តា​ប្រទេស​ដទៃទៀត​។​

 

​ចិន​បាន​ត្រៀម​ដាក់ពង្រាយ​យាន​ដែលមាន​កង់ និង​អាវុធ​ធន់​ស្រាល ដោយ​ដឹកជញ្ជូន​តាមរយៈ​យន្តហោះ​យោធា​ដែលមាន​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​ចិន​។​

 

​ក្រសួង​បាន​និយាយថា​សមយុទ្ធ​នេះ​នឹង​ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ជិត​១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​ដែល​ផ្តោតលើ​យុទ្ធសាស្ត្រ​ការពារ​ការឡោមព័ទ្ធ​និង​សមរភូមិ​ប្រយុទ្ធ​៕​

ចិន ប្រកាស​ចូលរួម​សមយុទ្ធ​យោធា​នៅ​ប្រទេស​រុស្ស៊ី​នៅ​ចុងខែ​នេះ​
ចិន ប្រកាស​ចូលរួម​សមយុទ្ធ​យោធា​នៅ​ប្រទេស​រុស្ស៊ី​នៅ​ចុងខែ​នេះ​
ចិន ប្រកាស​ចូលរួម​សមយុទ្ធ​យោធា​នៅ​ប្រទេស​រុស្ស៊ី​នៅ​ចុងខែ​នេះ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម