ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន

ថ្ងៃព្រហស្បតិ៍ 27 សីហា 2020, 8:52

ផ្លែទៀបគឺ ទទួលបានការពេញចិត្តនៅប្រទេសមួយចំនួនក្នុង ការកម្ចាត់ពពួក​ប៉ារ៉ាស៊ីត ក្រៅពីវាមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលោកអ្នកដែរ ព្រោះវាសម្បូរនូវវីតាមីន សារធាតុរ៉ែជាដើម។  ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន
 

១. ការពារជើងរមួល៖ លោកអ្នកដែលខ្វះប៉ូតាស្យូមតែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរប៉ូតាស្យូមច្រើន។

២. ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។
 

ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន

៣. ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនារបស់ពោះវៀនធំ និងអាចការពារជំងឺមហារីកពោះវៀនទៀតផង។

៤. ការពារជំងឺប្រកាំង៖ សារធាតុរីបូហ្រ្វាវីន ដែលមាននៅក្នុងផ្លែទៀបត្រូវបានគេរកឃើញថាអាចការពាររោគប្រកាំងបាន។
 

ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន

៥. ការពារភាពតានតឹងសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។ ប្រសិនបើស្រ្តី មិនទទួលទាន folate ឲ្យបានគ្រប់គ្រាន់ទេនោះងាយនឹងបង្ក បញ្ហាដល់ទារកក្នុងផ្ទៃដែលអាច ឈានដល់រំលូតកូន។

ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន

៦. ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើមពោះ ដូច្នេះផ្លែទៀបជាជម្រើសដ៏ល្អបំផុត ដូចបានរៀបរាប់ខាងលើវាមានផ្ទុកនូវម៉ាញេស្យូមដែលអាចបន្ថយអាការៈទាំងនេះបាន។

៧. ការពារខ្វះគោលិកាឈាមក្រហម៖ លោកអ្នក ដែលខ្វះគោលិកាឈាមក្រហម តែងមានភាពស្លេកស្លាំង និងងាយឈឺ។ ដូចនេះជាតិដែក ដែលមានក្នុងផ្លែទៀបអាចជួយលោកអ្នកពីបញ្ហានេះបាន។
 

ផ្លែទៀបដែលអ្នកគួរដឹង ពីផលប្រយោជន៍នូវដែរទទួលទាន

៨. បង្កើនថាមពល៖ ប្រសិនបើលោកអ្នកចង់បង្កើនថាមពលរាងកាយ សារធាតុ Thiamin ត្រូវបានគេស្គាល់ថាជួយបង្កើតថាមពល ហើយវាសម្បូរនៅក្នុងផ្លែទៀប។
ផ្លែទៀបមិនមែនជាប្រភេទផ្លែឈើដែលពិបាកស្វែងរកនោះទេ ដែលអ្នកអាចរកទិញបាននៅតាមទីផ្សារ ឬផ្សារទំនើបជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់គុណប្រយោជន៍ច្រើនទៀតផង ដូច្នេះលោកអ្នកគួរតែងាកមកបរិភោគផ្លែឈើដែលអាចថែរក្សាសុខភាពរបស់លោកអ្នកបាន។
 

PLB Banner on article detail

អត្ថបទពេញនិយម