ផ្លែសេដាមានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព

ថ្ងៃច័ន្ទ 14 កញ្ញា 2020, 18:42

ពួកយើងស្គាល់ និងធ្លាប់ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនដឹងទេថាវាអាចផ្ដល់ផលល្អៗចំពោះសុខភាពបាន ។ 

ផ្ទុកទៅដោយសារធាតុ Beta-Carotene

ក៏ដូចទៅនឹងផ្លែឈើមានពណ៌ទឹកក្រូចផ្សេងទៀតដែរ ផ្លែសេដា ឬតូម៉ា គឺជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ វាក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសក់ផងដែរ ដោយជួយបង្កើនភាពភ្លឺរលោងរស់ររើក និងមានទម្ងន់។ Beta-carotene ក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីក រួមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺភ្នែក ជំងឹធ្លាក់ទឹកចិត្ត សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាលផងដែរ។

ផ្លែសេដាមានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព

ប្រភពដ៏ប្រសើរនៃជាតិដែក ផ្លែសេដា ឬតូម៉ា ក៏ជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាអ្នកខ្វះជាតិដែក។ ផ្លែសេដា ឬតូម៉ា មានផ្ទុកទៅដោយជាតិដែកជួយរក្សាសុខភាពឈាម និងបង្កើតកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ពេញក្នុងរាងកាយ។

 សារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែសេដា ឬតូម៉ាក៏ជាប្រភពដ៏ប្រសើរ និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic ដែលល្អសម្រាប់រាងកាយ។ Polyphenols ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺបេះដូង និងមហារីក

ផ្លែសេដាមានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព

បញ្ចុះកូឡេស្តេរ៉ូលមិនល្អ ផ្លែសេដា មានផ្ទុកទៅដោយជាតិសសៃដែលមិនត្រឹមតែចាំបាច់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ។

= ពង្រឹងសុខភាពឆ្អឹង នោះក៏ព្រោះតែសេដា ឬតូម៉ាជាប្រភពដ៏ល្អបំផុតមួយនៃជាតិរ៉ែដែលសំខាន់សម្រាប់សុខភាពឆ្អឹងរឹងមាំ រួមមានកាល់ស្យូម ជាតិដែក និងផូស្វ័រ៕

ផ្លែសេដាមានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព
PLB Banner on article detail

អត្ថបទពេញនិយម