សាប៊ូ Liby

ទឹកខ្មេះ​ប៉ោមល្អ ចំពោះ​សុខភាព​និង​សម្ផស្ស​

ថ្ងៃព្រហស្បតិ៍ 10 កញ្ញា 2020, 8:14

ទឹកខ្មេះ​ប៉ោម​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​កែច្នៃ​អាហារ​សំដៅ​ជួយ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ជាង ទន្ទឹមនឹងនេះ​វា​ក៏​នៅមាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ចំពោះ​សុខភាព និង​សម្ផស្ស​ដែល​ពុំ​សូវ​មាន​នរណា​ដឹង ។​ ទទួលទាន​នៅពេល​ព្រឹក អាចជួយ​កម្ចាត់​ជាតិពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ។​

ទឹកខ្មេះ​ប៉ោមល្អ ចំពោះ​សុខភាព​និង​សម្ផស្ស​

ដើម្បី​កម្ចាត់​ជាតិពុល​ថ្លើម ជួយ​ឲ្យ​ថ្លើម​រឹងមាំ និង​បំពេញភារកិច្ច​របស់ខ្លួន​បានល្អ អ្នក​គ្រាន់តែ​លាយ​ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា​ជាមួយ​ទឹក​ឧណ្ហៗ​ទទួលទាន​រាល់​ព្រឹក ។​ ទឹកខ្មេះ​ប៉ោម ​ប្រសិទ្ធភាព​ជំនួយ​ស្រូបយក​កាល់ស្យូម  អ្នក​អាច​បន្ថែម​វា​ទៅក្នុង​អាហារ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ ។​

ទឹកខ្មេះ​ប៉ោមល្អ ចំពោះ​សុខភាព​និង​សម្ផស្ស​

ផឹកទឹក​ខ្មេះ​២​ស្លាបព្រា​លាយ​ជាមួយ​ទឹក​ទទួលទាន​មុនពេល​ចូល​គេង​អាច​ពន្យឺតការ​ស្រូបយក​បរិមាណ​ស្ករ​ក្នុង​ឈាម បន្ថយ​កម្រិត​គ្លុយកូស ។​ លទ្ធភាព​រំញោច​ដំណើរការ​បំប្លែង​សារជាតិ​រំលាយ​ខ្លាញ់​លើស ចូរ​ទទួលទាន​វា​មុន​ពេលបាយ​ដើម្បី​សម្រេចបាន​ប្រសិទ្ធភាព ។​ ទឹកខ្មេះ​ប៉ោម​មួយ​ចាន​តូច​ទៅក្នុង​ទឹក​ងូត រាល់ថ្ងៃ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែជា​ទន់ ស​ភ្លឺ​ដូច​ធម្មជាតិ ។​

ទឹកខ្មេះ​ប៉ោមល្អ ចំពោះ​សុខភាព​និង​សម្ផស្ស​
PLB Banner on article detail