ក្រោយផុតកុងត្រា Willian សម្រេចទៅក្លិបកាំភ្លើងធំ Arsenal

ថ្ងៃច័ន្ទ 17 សីហា 2020, 14:47

កាំភ្លើងធំ Arsenal បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Willian ពីក្លិប Chelsea និងបានចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្រុមលោក Mikel Arteta រីឯប្រាក់ពលកម្មរបស់ជម្រើសជាតិប្រេស៊ីលរូបនេះទទួលបាន ១៥ម៉ឺនផោន (១៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

 

សូមរំឮកដែលថា ខ្សែប្រយុទ្ធស្លាប Willian ទើបតែផុតកុងត្រាកាលពីខែកក្កដាកន្លងទៅជាមួយ Chelsea  ដូច្នេះហើយ Willian អាចផ្លាស់ទៅ Arsenal បានគ្មានលក្ខខណ្ឌ ក្រោយពីរូបគេបានចំណាយពេល ៧ឆ្នាំនៅកីឡដ្ឋាន Stamford Bridge ជួយក្រុមតោខៀវ។

 

កន្លងមកខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបេនះបានជួយឲ្យ Chelsea លើកពាន Premier League បានចំនួន ២ដង, ពាន FA Cup បាន ១ដង និងពាន League Cup បាន ១ដង។

 

ក្រោយផុតកុងត្រា Willian សម្រេចទៅក្លិបកាំភ្លើងធំ Arsenal
ក្រោយផុតកុងត្រា Willian សម្រេចទៅក្លិបកាំភ្លើងធំ Arsenal
ក្រោយផុតកុងត្រា Willian សម្រេចទៅក្លិបកាំភ្លើងធំ Arsenal

PLB Banner on article detail