ប្រទេសចិនចាប់ផ្តើមដំណើរការកាប្រកួត​បាល់ទះបុរសឡើងវិញនៅសប្តាហ៍ក្រោយ

ថ្ងៃសុក្រ 14 សីហា 2020, 14:14

នៅសប្តាហ៍ក្រោយនេះ ប្រទេសចិននឹងចាប់ផ្តើមការប្រកួតបាល់ទះឡើងវិញក្នុងនោះមាន ១៣ក្រុមដែលត្រូវចូលរួមប្រកួត ប៉ុន្តែមិនអនុញ្ញាតឱ្យអ្នកទស្សនាចូលរួមឡើយ។

 

កាលពីរដូវកាលមុនមាន ២ក្រុមត្រូវបានគេចាត់ទុកជាក្រុមដែលមានប្រជាប្រិយភាពខ្លាំងក្នុងនោះរួមមាន៖ ក្រុម Shanghai តំណែងជើងឯក និងក្រុម Beijing តំណែងជើងឯករង។ លីគនេះបានចាប់ផ្តើមឡើងវិញនៅទីក្រុង Qinhuangdao ខេត្ត Hebei ក្នុងទម្រង់ការប្រកួតជម្រើសជើងឯក។ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងចំណោម ៥ក្រុម កាលពីរដូវកាលមុនក្រុម Shanghai ទទួលជ័យជម្នះលើក្រុម Beijing ក្នុងលទ្ធផល ៣-០។

 

គួរបញ្ជាក់ផងដែរថា នៅរដូវកាល ២០១៩-២០២០ មានតែការប្រកួតក្នុងជុំទី១ ទេដែលបានលេងកាលពីថ្ងៃទី១៩ ខែមករា ក្រោយមកត្រូវបានផ្អាកដោយសារជំងឺ COVID-១៩។

 

ប្រទេសចិនចាប់ផ្តើមដំណើរការកាប្រកួត​បាល់ទះបុរសឡើងវិញនៅសប្តាហ៍ក្រោយ
ប្រទេសចិនចាប់ផ្តើមដំណើរការកាប្រកួត​បាល់ទះបុរសឡើងវិញនៅសប្តាហ៍ក្រោយ
ប្រទេសចិនចាប់ផ្តើមដំណើរការកាប្រកួត​បាល់ទះបុរសឡើងវិញនៅសប្តាហ៍ក្រោយ
ប្រទេសចិនចាប់ផ្តើមដំណើរការកាប្រកួត​បាល់ទះបុរសឡើងវិញនៅសប្តាហ៍ក្រោយ

PLB Banner on article detail