ចិន សម្លឹង​ឃើញ​ឱកាស​វិនិយោគ​មជ្ឈមណ្ឌល​វប្បធម៌​-​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 16 កក្កដា 2020, 8:30

តំណាង​ក្រុមហ៊ុន Angkor Culture Investment and Development Group នាពេល​ថ្មីៗ​នេះ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង ដើម្បី​បង្ហាញ​ពី​បំណង​វិនិយោគ​លើ​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​។​

 

លោក ​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​អះអាងថា លោក Wang Yin Phing ជា​តំណាង​ក្រុមហ៊ុន​ខាងលើ បាន​ជួបពិភាក្សា​ជាមួយ​​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដើម្បី​ពិភាក្សា​លើ​គម្រោង​នេះ ខណៈ​ក្រុមហ៊ុន​ចិន​ក៏មាន​ការវិនិយោគ​លើ​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​យល់ព្រម​រួចហើយ​។​

 

​លោក​បន្តថា ក្នុងជំនួប​នេះ​ក្រៅពី​ការជជែក​លើ​គម្រោង​ដែល​ក្រុមហ៊ុន​ចង់​បង្កើត​អភិបាលខេត្ត​បាត់ដំបង​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​នេះ សម្លឹងមើល​សក្តានុពល​សម្រាប់​បង្កើត​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​ពិសេស​លើ​ការកែច្នៃ​ស្រូវ​អង្ករ​ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​នេះ ផងដែរ​៕

ចិន សម្លឹង​ឃើញ​ឱកាស​វិនិយោគ​មជ្ឈមណ្ឌល​វប្បធម៌​-​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម