ជប៉ុន បង្ហាញ​គម្រោង​អភិវឌ្ឍន៍​តំបន់​គីរីរម្យ ជា​លក្ខណៈ​អេកូ​ទេសចរណ៍​

ថ្ងៃពុធ 24 មិថុនា 2020, 8:40

​តំណាង​មកពី​ក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែលជា​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​ការងារ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​គីរីរម្យ​កម្ពុជា ហៅ​កាត់​ថា “vKirirom” ដែល​មានន័យថា គីរីរម្យ​សម្រាប់​គ្រប់គ្នា​(Kirirom for Everyone) ដែល​រួមបញ្ចូល​មាន​ទាំង​វិទ្យាស្ថាន មណ្ឌល​កំសាន្ត ផ្ទះ​លំហែរ ជា​លក្ខណៈ​អេកូ​ទេសចរ​ណ៌ ក្នុង​ទំហំ​ផ្ទៃដី ១​ម៉ឺន​ហិកតា ហ៊ុំព័ទ្ធ​ដោយ​ព្រែ​ស្រល់ និង​ជើងភ្នំ​ដ៏​ស្រស់ត្រកាល នៅក្នុង​តំបន់​គីរីរម្យ​ខេត្តកំពង់ស្ពឺ គឺ​ដឹកនាំ​ដោយ​លោក Bekku Kenzaburo អនុប្រធាន​ក្រុមហ៊ុន​។​

 

​ការបង្ហាញ​គម្រោង​អភិវឌ្ឍន៍​តំបន់​គីរីរម្យ​នេះ ធ្វើឡើង​ក្នុងឱកាស​ជំនួប​ពិភាក្សា​ការងារ​មួយ​ថ្នាក់ដឹកនាំ និង​ម​ន្រី្ត​ជំនាញ​ក្រោម​ឱវាទ​ក្រសួង ដឹកនាំ​ដោយ​ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

 

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​នូវ​មោទនៈភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែល​បានផ្តល់​គុណ​តម្លៃ​មិន​ត្រឹមតែ​សម្រាប់​វិស័យ​អេកូ​ទេសចរ​ណ៌​ប៉ុណ្ណោះ​ទេ តែ​បានផ្តល់​ការគិតគូ​ដ៏​ខ្ពង់ខ្ពស់​ទៅលើ​វិស័យ​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ផ្តល់​អាហា​រូប​ករ​ណ៌​១០០%​ដល់​និស្សិត​កម្ពុជា​តាមរយៈ​ការធ្វើ​តេស្ត​ប្រលង រួមទាំង​និស្សិត​ជប៉ុន និង​បរទេស​មួយចំនួនទៀត​ផង​៕​

 

ជប៉ុន បង្ហាញ​គម្រោង​អភិវឌ្ឍន៍​តំបន់​គីរីរម្យ ជា​លក្ខណៈ​អេកូ​ទេសចរណ៍​
ជប៉ុន បង្ហាញ​គម្រោង​អភិវឌ្ឍន៍​តំបន់​គីរីរម្យ ជា​លក្ខណៈ​អេកូ​ទេសចរណ៍​

PLB Banner on article detail