ផ្ទុះជំងឺរលាកសួតប្រភេទថ្មី សម្លាប់មនុស្សជាង១ពាន់នាក់ នៅប្រទេសកាហ្សាក់ស្ថាន

ថ្ងៃសៅរ៍ 11 កក្កដា 2020, 14:18

 ជំងឺរលាកសួតប្រភេទថ្មី មួយទៀត បានសម្លាប់ជីវិតមនុស្សជាង ១,៧០០នាក់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN កាលពីរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

 

ករណីនេះស្ថានទូតចិនចេញសេចក្តីថ្លែងការណ៍ នឹងសហការជាមួយភ្នាក់ងារពាក់ព័ន្ននៅកាហ្សាក់ស្ថាន ធ្វើការពិសោធន៍ ពីឥទ្ឋិពលមេរោគនោះ។

 

យោងតាមរបាយការណ៍របស់អាជ្ញាធរកាហ្សាក់ស្ថាន បញ្ជាក់ថា មនុស្សសរុប ១,៧៧២នាក់ បានស្លាប់ដោយសារជំងឺថ្មីនេះ កាលខែមិថុនា និង ៥០០នាក់ទៀតទើបនឹងឆ្លង។

 

ចំពោះតំបន់ដែលកំពុងរាតត្បាតមេរោគថ្មីនេះ រួមមាន Atyrau, Aktobe និងShymkent៕

ផ្ទុះជំងឺរលាកសួតប្រភេទថ្មី សម្លាប់មនុស្សជាង១ពាន់នាក់ នៅប្រទេសកាហ្សាក់ស្ថាន
ផ្ទុះជំងឺរលាកសួតប្រភេទថ្មី សម្លាប់មនុស្សជាង១ពាន់នាក់ នៅប្រទេសកាហ្សាក់ស្ថាន

PLB Banner on article detail

អត្ថបទពេញនិយម