រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ

ថ្ងៃសុក្រ 23 សីហា 2019, 21:39

(ភ្នំពេញ)៖​ រដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៣សីហា នេះ បានអនុញ្ញាតឲ្យមានការបង្កកទ្រព្យសម្បត្តិ បុគ្គលទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ។

លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងចំណុចមួយ នៃលិខិតផ្ញើទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថា «បង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោស និងពិន័យជាប្រាក់ »។

គួរបញ្ជាក់ថា ពាក់ព័ន្ធវិនាសកម្មព្រៃឈើនៅកម្ពុជា រហូតមកដល់ពេលនេះមានមនុស្ស២នាក់ហើយ ដែលមានឋានៈខ្ពស់ក្នុងសង្គម គឺឧកញ៉ា សឹង សំអុល និង គង់ គ្រឹង ត្រូវបានសមត្ថកិច្ចកោះហៅមកសាកសួរ និងឃុំខ្លួន ខណៈដែលមហាសេដ្ឋីមួយចំនួនទៀត ដែលអ្នកខ្លះត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី លើកឈ្មោះចំៗ កំពុងស្ថិតក្នុងលំហសេរីភាព នៅឡើយនោះ៕

រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ រដ្ឋាភិបាលក្រៅពីផន្ទាទោស និងពិន័យ អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវបង្កកទ្រព្យ
PLB Banner on article detail