បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ

ថ្ងៃសៅរ៍ 31 ធ្នូ 2022, 12:5

ខេត្តពោធិ៍សាត់ ៖  ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅ ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងផ្លូវកៅស៊ូ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។



បុរសព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍បុករបងថ្មផ្ទះគេ ខណៈគេសង្ស័យបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នខណៈស្ថានភាពផ្លូវមិនសុវត្ថិភាព។
ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជា សុខធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំរតនៈ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។
មុនកើតហេតុគេលឺសន្ធឹករថយន្តក្នុងល្បឿនលឿន និងលឺសំឡេងបុកយ៉ាងខ្លាំង ពេលចេញមកមើលឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ទ្រុងឃ្លុប ពាក់ស្លាកលេខ ភ្នំពេញ 3F 7284 បានជ្រុលបុករបងថ្មត្រង់ចំណុចខាងលើ ហើយគេសង្ស័យបើកបរក្នុងល្បឿនលឿន ដល់កន្លែងផ្លូវបត់ក៏ជ្រុលបុករបងថ្មនោះតែម្ដង ចំណែកជនរងគ្រោះអាចទំនងផ្លោងតាមកញ្ចក់ បុករបងថ្ម និងអាចជញ្ជាំងថ្មនោះបាក់សង្កត់បណ្ដាលឲ្យស្លាប់បែបនេះ ចំណែកតៃកុងបានរត់គេចខ្លួនបាត់ ។
បញ្ហានេះ នគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្តនីតិវិធី ៕

បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ
បុរសព្រូរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុករបងថ្មផ្ទះគេ

PLB Banner on article detail