ផ្ទាំង​ទឹកកក​នៅ​ទ្វីបអាហ្វ្រិក នឹង​រលាយ​អស់​ក្នុង​ពីរ​ទសវត្សរ៍​ទៀត បង្ក​ជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់​

ថ្ងៃពុធ 20 តុលា 2021, 9:13

​ផ្ទាំង​ទឹកកក​ភាគ​ខាងកើត ទ្វីបអាហ្វ្រិក នឹង​រលាយ​សាបសូន្យ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ខាងមុខ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះរាំងស្ងួត ទឹកជំនន់ ឬ​កំដៅ​ខ្លាំង​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​ទីភ្នាក់ងារ​អាកាសធាតុរ​បស់​អង្គការសហប្រជាជាតិ និង​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​CNA កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​។​

 

​ស្ថានភាព​អាកាសធាតុ​នៅ​ទ្វីបអាហ្វ្រិក ដោយ​អង្គការ​ឧតុនិយម​ពិភពលោក WMO សហការ​ជាមួយ​ទីភ្នាក់ងារ​សហភាព​អាហ្វ្រិក​បានបង្ហាញ ពី​រូបភាព​អាក្រក់​នៃ​សមត្ថភាព​របស់ ទ្វីប​នេះ ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​គ្រោះមហន្តរាយ​អាកាសធាតុ ដែល​កាន់តែខ្លាំង​ឡើងៗ ។​

 

​អត្រា​បច្ចុប្បន្ន​នៃ​វាល​ទឹកកក​ត្រូពិច​ទាំងបី របស់​ទ្វីបអាហ្វ្រិក គឺ Kilimanjaro របស់ តង់​ហ្សា​នី ភ្នំ​កេ​ន​យ៉ា និង​រី​ន​ហ្សូ​រី​ស របស់​អ៊ូ​ហ្គ​ង់​ដា នឹងត្រូវ​បាត់បង់​នៅ​ទសវត្ស​ឆ្នាំ ២០៤០ ។​

​លើសពីនេះ​ទៀត នៅ​ឆ្នាំ​២០៣០ គេ​ប៉ាន់ប្រមាណ​ថា ប្រជាជន​ក្រីក្រ រហូតដល់​ទៅ​១១៨​លាន​នាក់ នឹងត្រូវ​ប្រឈមមុខ​នឹង​គ្រោះរាំងស្ងួត ទឹកជំនន់ និង​កំដៅ​ខ្លាំង ប្រសិនបើ​មិនមាន​វិធានការ​ឆ្លើយតប គ្រប់គ្រាន់​ទេ​។​

 

​គួរ​បញ្ជាក់ថា ទ្វីបអាហ្វ្រិក ដែលមាន​ចំនួន​តិចជាង ៤ ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ត្រូវបាន​គេ រំពឹងថា នឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការប្រែប្រួល​អាកាសធាតុ​៕

`​

ផ្ទាំង​ទឹកកក​នៅ​ទ្វីបអាហ្វ្រិក នឹង​រលាយ​អស់​ក្នុង​ពីរ​ទសវត្សរ៍​ទៀត បង្ក​ជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់​
ផ្ទាំង​ទឹកកក​នៅ​ទ្វីបអាហ្វ្រិក នឹង​រលាយ​អស់​ក្នុង​ពីរ​ទសវត្សរ៍​ទៀត បង្ក​ជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់​
ផ្ទាំង​ទឹកកក​នៅ​ទ្វីបអាហ្វ្រិក នឹង​រលាយ​អស់​ក្នុង​ពីរ​ទសវត្សរ៍​ទៀត បង្ក​ជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់​
ផ្ទាំង​ទឹកកក​នៅ​ទ្វីបអាហ្វ្រិក នឹង​រលាយ​អស់​ក្នុង​ពីរ​ទសវត្សរ៍​ទៀត បង្ក​ជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់​

PLB Banner on article detail