បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់

ថ្ងៃព្រហស្បតិ៍ 15 កក្កដា 2021, 10:44

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបឃាត់ខ្លួនចោទពីបទអំពេីលួចមានស្ថានទម្ងន់ទោស(កាច់សោរម៉ូតូ)។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ាញ ម៉ាញ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤៥នាទី ថាមានករណីអំពេីលួច(កាច់សោរម៉ូតូ)មួយកើតឡើងត្រង់ចំណុចភូមិ សង្កាត់ខាងលើ ដោយបាត់បង់ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AL-៣៣៦៤ មានលេខតួ ៥៨៣១៩២៩។

   បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកំលាំងជំនាញរបស់បានចុះធ្វើការស៊េីបអង្កេតស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង  ០៩និង ៤០នាទី  ទើបកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ត្រង់ចំណុចភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

 ជនសង្ស័យត្រូវបានឃាត់ខ្លួន
/ទី១-ឈ្មោះ  ហែម  សុខខេតភេទប្រុស  អាយុ ៣៨ឆ្នាំ  មានទីលំនៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង / ទី២-ឈ្មោះ  អ៊ុន បឿកភេទប្រុស  អាយុ ១៩ឆ្នាំ  មានទីលំនៅបន្ទប់ជួលក្នុងសង្កាត់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  /ទី៣-ឈ្មោះ  ហែម វណ្ណះភេទប្រុស អាយុ ១៨ឆ្នាំ  មានទីលំនៅបន្ទប់ជួលក្នុងសង្កាត់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យក្រោយពីឃាត់ខ្លួនភ្លាម បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោរម៉ូតូ) ក្រោយសាកសួរពួកគេបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពដឹកឈ្មោះ ពៅ ភេទប្រុស អាយុ៤០ជាងមិនស្គាល់ទីលំនៅទំលាក់តាមផ្សារដើម្បីលួចកាច់សោរម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន តែ(ឈ្មោះពៅបានគេចខ្លួនបាត់)។
 
សម្ភារះដកហូតរួមមាន÷
   -ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ចំនួន០១គ្រឿង ដែលជិះដឹកទម្លាក់ធ្វើសកម្មភាព
  -ទូរស័ព្ទដៃម៉ាកNokia អិនចុចពិលចំនួន ០៤គ្រឿង
 -កូនសោរម៉ូតូចម្លងរួចចំនួន ៧ កូន
 -ដង្កាប់ចំនួន ០១
 -ទុលណឺវីសចំនួន ០២
 -ស្គុតកាត់លេខ៨ ចំនួន ០២
 -កាបូបដាក់ក្រវ៉ាត់ចង្កេះចំនួន ០២
 -ស្រោមដៃ ចំនួន ០១
 -កូនសោរលេខ៨ ចំនួន ០១។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់
បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់
បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់
បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់
បង្ក្រាមុខសញ្ញាកាច់សោរម៉ូតូមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់

PLB Banner on article detail

អត្ថបទពេញនិយម