ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ក្នុងដីចំការដំឡូងមី

ថ្ងៃអង្គារ 29 មិថុនា 2021, 12:4

  ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការដំឡូងមី នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

  លោកវរសេនីយ៍ទោ រឿម  រុាំង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះឡម សុរ័ត្ន ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅភូមិធ្ង័រ ឃុំចែងមាជ័យ ស្រុកបាណន់ ថាមានករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់នៅក្នុងដីចំការដំឡូងមីរបស់ខ្លួន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចែងមានជ័យបានចុះទៅពិនិត្យជាក់ស្តែងនៅក្នុងភូមិសាស្ត្រខាងលើ។

លោកបន្តថា ក្រោយពីចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចយើងប្រទះឃើញនិងដកហូតបានគ្រាប់ប្រភេទមីន72A ហៅ(មីនកង្កែប)ចំនួន០១គ្រាប់ បន្ទាប់មកក៏បានរាយការណ៍ជូនទៅអង្គភាពស៊ីម៉ាក់ដើម្បីយកទៅធ្វើការដុតកំទេចចោល ។

 

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ក្នុងដីចំការដំឡូងមី
ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ក្នុងដីចំការដំឡូងមី
ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ក្នុងដីចំការដំឡូងមី

PLB Banner on article detail

អត្ថបទពេញនិយម