កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រដាស​ ​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​

ថ្ងៃសៅរ៍ 27 កក្កដា 2019, 9:6

រាជធានីភ្នំពេញ --- ​យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា​ ​កាលពី​ល្ងាច​ថ្ង​សទី២៦​ ​ខែកក្កដា​ ​បាន​ឲ្យដឹង​ថា​ ​ខ្លួន​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៤​ ​ធ្វើការ​វិនិយោគ​បើក​រោងចក្រ​នៅ​កម្ពុជា​ ​ដែល​ក្នុង​នោះ​មាន​ទាំង​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រ​ដាស់​ ​ក៏ដូចជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ផង​ដែរ​។​

​តាម​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា​ ​រោងចក្រ​ទាំង៤នោះ​រួមមាន​ ​៖​ ​១​-​ ​“​KPNL​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ក្រណាត់​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១៤២​ ​ភូមិ​ព្រៃ​បឹង​ ​សង្កាត់​កន្ទោក​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៤៨កន្លែង​។​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រដាស​ ​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​

​២​-​ ​“​XINYAO​ ​UNION​ ​(​CAMBODIA​)​ ​GARMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ២​ ​ភូមិ​ត្រកៀត​ ​ឃុំ​ត្រពាំងសាប​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២.០២៣កន្លែង​។​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រដាស​ ​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​

​៣​-​ ​“​XING​ ​BANG​ ​PAPER​ ​INDUSTRIAL​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស​ ​ផលិត​កេស​កាតុង​ ​និង​ថង់​ក្រដាស​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា​ ​ឃុំ​ព្រៃ​និ​ព្វា​ន្ត​ ​គងពិសី​ ​ខេត្ត​កំ​ពង់​ស្ពឹ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៨២​ ​កន្លែង​។​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រដាស​ ​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​

​និង​ ​៤​-​“​KHMER​ ​FRESH​ ​MILK​ ​CO​.​,​LTD​.​”​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ ​និង​រោងចក្រ​កែច្នៃ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឧកាសាំ​ង​ ​ឃុំ​ក​ណ្តឹង​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ ​១០លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣៧កន្លែង​៕​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​ថង់​ក្រណាត់​ ​ថង់​ក្រដាស​ ​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​
PLB Banner on article detail