ករណី​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង អ្នកស្លាប់​កើន​ដល់​៧​នាក់ ហើយ​

ថ្ងៃអង្គារ 1 ធ្នូ 2020, 8:26

ខេត្តកំពង់ឆ្នាំង​៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ម្សិលមិញ ចំនួន​អ្នករងគ្រោះ​ដោយសារ​ពុល​ស្រាស ក្នុងស្រុក​ទឹកផុស បាន​កើន​ឡើងដល់ ១៣១​នាក់ ហើយ ក្នុងនោះ ៧​នាក់ បាន​ស្លាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកជំទាវ ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។

 

​លោកជំទាវ បាន​ឲ្យ​ដឹងថា អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ជា​បុរស មាន​ចំនួន ៣១​នាក់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំនួន ៣​នាក់​។ ក្នុងនោះ មាន អ្នកស្លាប់​ចំនួន ៧​នាក់ គឺ​ស្លាប់ នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត ២​នាក់ ស្លាប់​ពេល​បញ្ជូន មក​ភ្នំពេញ ២​នាក់ ស្លាប់​នៅផ្ទះ ២​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ម្នាក់​។ រីឯ​អ្នកជា​សះស្បើយ មាន​ចំនួន​៩០​នាក់​។​

 

​គួររំលឹកថា ករណី​សង្ស័យ​ពុល​ស្រាស​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នា​ពិធី​បុណ្យសព​ក្នុងភូមិ ជួបជុំ​ពិសារ​ស្រាស​៕​

ករណី​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង អ្នកស្លាប់​កើន​ដល់​៧​នាក់ ហើយ​
ករណី​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង អ្នកស្លាប់​កើន​ដល់​៧​នាក់ ហើយ​
ករណី​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង អ្នកស្លាប់​កើន​ដល់​៧​នាក់ ហើយ​
ករណី​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង អ្នកស្លាប់​កើន​ដល់​៧​នាក់ ហើយ​

PLB Banner on article detail