កូវីដ១៩៖ ឥណ្ឌាបើកប្រាសាទ Taj Mahal វិញហើយ ទោះ១ថ្ងៃ ស្លាប់១ពាន់នាក់ ឆ្លងថ្មី១០ម៉ឺនករណី

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 13:54

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន hindustantimes បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២១ កញ្ញា ២០២០នេះ ប្រទេសឥណ្ឌាបានបើកមហាប្រាសាទ Taj Mahal ឡើងវិញ ដើម្បីឲ្យភ្ញៀវទេសចរចូលទស្សនាស្វែងយល់ ក្រោយបិទទ្វាររយៈពេល៦ខែ ព្រោះតែបញ្ហាជំងឺកូវីដ១៩។ ជាការបើកដំណើរការឡើងវិញ នូវសំណង់បេតិកភណ្ឌពិភពលោកមួយនេះ បើទោះបីជាឥណ្ឌា ក្នុងមួយថ្ងៃៗ មានអ្នកឆ្លងថ្មីកើន១០០០០០នាក់ ស្លាប់ជាង ១០០០នាក់ ដោយសារជំងឺកូវីដ១៩នេះ។

កូវីដ១៩៖ ឥណ្ឌាបើកប្រាសាទ Taj Mahal វិញហើយ ទោះ១ថ្ងៃ ស្លាប់១ពាន់នាក់ ឆ្លងថ្មី១០ម៉ឺនករណី កូវីដ១៩៖ ឥណ្ឌាបើកប្រាសាទ Taj Mahal វិញហើយ ទោះ១ថ្ងៃ ស្លាប់១ពាន់នាក់ ឆ្លងថ្មី១០ម៉ឺនករណី

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតត្បិតជាបន្តបន្ទាប់ដោយរាប់បញ្ចូលទាំងដំណើរការរថភ្លើងនិងជើងហោះហើរច្រើននៅក្នុងស្រុក ផ្សារ ភោជនីយដ្ឋាន ហើយការបើកប្រាសាទ Taj Mahal ឡើងវិញ។ យ៉ាងណាក៏ដោយ ភ្ញៀវទេសចរណ៍ត្រឹម៥០០០នាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យចូលប្រាសាទនេះ ក្នុង១ថ្ងៃ ដោយត្រូវបែងចែកពេលវេលាគ្នា។
គិតត្រឹមព្រឹកថ្ងៃទី២១ កញ្ញានេះ ឥណ្ឌាករណីវីរុសកូវីដ១៩ ជាង៥លាន៤ សែននាក់ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ ចំនួន៨៧៩០៩នាក់ហើយ៕

កូវីដ១៩៖ ឥណ្ឌាបើកប្រាសាទ Taj Mahal វិញហើយ ទោះ១ថ្ងៃ ស្លាប់១ពាន់នាក់ ឆ្លងថ្មី១០ម៉ឺនករណី
PLB Banner on article detail

Tags