កូវីដ១៩៖ ថៃមានឆ្លងថ្មី៦នាក់ទៀត ក្រោយមនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 13:50

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសថៃបានរកឃើញករណីជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ក្រោយពេល១ថ្ងៃ ដែលមានបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ចូលរួមពីសំណាក់ក្រុមសកម្មជនរាប់ម៉ឺននាក់ នៅតំបន់ Sanam Luang នៃរាជធានីបាងកក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

កូវីដ១៩៖ ថៃមានឆ្លងថ្មី៦នាក់ទៀត ក្រោយមនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ប្រភពថា បាតុកម្មកាលពីយប់ថ្ងៃសៅរ៍ ទី១៩ កញ្ញា មានអ្នកចូលរួមចន្លោះពី៣ម៉ឺនទៅ៥ម៉ឺននាក់ ហើយកាលពីថ្ងៃអាទិត្យ ទី២០ កញ្ញា ថៃបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០៦៥នាក់ ប៉ុន្តែសុទ្ធតែជាករណីនាំចូលទេ។
ជុំវិញការធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងរបបផ្តាច់ការវិញ បើទោះបីជាមានការចូលរួមរាប់ម៉ឺននាក់ក៏ដោយ ក៏គ្មានអំពើហិង្សា ប៉ះទង្គិចណាមួយកើតមានទេ ហើយសូម្បីតែនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា ក៏អរគុណដល់បាតុករ និងមន្ត្រីសន្តិសុខទាំងអស់ ដែលអាចរក្សាបាននូវភាពល្អប្រសើរបែបនេះ។ 

កូវីដ១៩៖ ថៃមានឆ្លងថ្មី៦នាក់ទៀត ក្រោយមនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កូវីដ១៩៖ ថៃមានឆ្លងថ្មី៦នាក់ទៀត ក្រោយមនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

 យ៉ាងណាក្តី ក្រុមបាតុករគ្រោងបន្តធ្វើជាថ្មីទៀត នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ហើយថែមទាំងជំរុញឲ្យមានការធ្វើកូដកម្មទូទៅ នៅថ្ងៃទី១៤ តុលា ទៀតផង៕

PLB Banner on article detail

Tags

អត្ថបទពេញនិយម