ខ្លា​មួយ​ក្បាល ត្រូវ​ជាប់ទ្រុង​អស់​មួយជីវិត ក្រោយ​សម្លាប់​មនុស្ស​៣​នាក់​ និងគោជាច្រើនក្បាល

ថ្ងៃអង្គារ 9 មិថុនា 2020, 9:50

​មន្ត្រី​ឥណ្ឌា បាន​និយាយថា សត្វ​ខ្លា​មួយ​ក្បាល ដែល​បានសម្លាប់​មនុស្ស​អស់​ចំនួន​៣​នាក់ នឹងត្រូវ​ដាក់ទោស​ដោយ​ដាក់​ក្នុង​ទ្រុង​អស់​មួយជីវិត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន AFP កាលពី​ថ្ងៃទី​០៨ ខែមិថុនា ម្សិលមិញ​។​

 

​ប្រធាន​ភ្នាក់ងារ​ការពារ​សត្វព្រៃ Madhya Pradesh, S.K. លោក S.K. Mandal បាន​លើកឡើងថា សត្វ​ខ្លា​មួយ​ក្បាល​នេះ ត្រូវបាន​ជួយសង្គ្រោះ​ពី​អន្ទាក់​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ និង​ទទួល​យកមក​មើលថែ​នៅក្នុង​ឧទ្យាន​ជាតិ​។ វា​ត្រូវបាន​ដាក់ឈ្មោះថា "​វ៉ា​សាន​ដូ​" ឬ "​ពនេចរ​"​។ ក្រោយមក​ដោយសារ​អាកា​រៈ​វង្វេងស្មារតី វា​ក៏​បានចេញ​វាយប្រហារ​សត្វ​គោ​ជាច្រើន​ក្បាល ព្រមទាំង​សម្លាប់​មនុស្ស​ចំនួន​៣​នាក់ ផងដែរ​។​

 

​ទីបំផុត​សត្វ​ខ្លា មួយ​ក្បាល​នេះ ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​សួនសត្វ Bhopal ក្នុង​រដ្ឋធានី Madhya Pradesh ប្រទេស​ឥណ្ឌា​។​ លោក S.K. Mandal បន្តថា ជម្រើស​តែមួយគត់​ដែល​នៅសល់​គឺ​ត្រូវដាក់​វា​ឱ្យ​ជាប់ ដើម្បី​ធានា​សុវត្ថិភាព​។​

 

​លោក​បញ្ជាក់ថា ការទន្ទ្រាន​ចូល​របស់​មនុស្ស​ទៅលើ​ជម្រក​សត្វ​ខ្លា បាន​កើនឡើង​ទ្វេរ​ដង​នៅក្នុង​ទសវត្ស​ថ្មីៗ​នេះ ដែលជា​ហេតុ​នាំឱ្យមាន​ជម្លោះ​ស្លាប់​ជាមួយ​សត្វ​។ មនុស្ស​ប្រមាណ​២២៥​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ជាមួយ​ខ្លា ខណៈ​បច្ចុប្បន្ននេះ សត្វ​ខ្លា​ជាង ២០០​ក្បាល ត្រូវបាន​សម្លាប់​ដោយ​ការ​បរបាញ់ និង​ឆក់​៕

​កែស​ម្រូ​ល​ដោយ​៖ ZaRet

ខ្លា​មួយ​ក្បាល ត្រូវ​ជាប់ទ្រុង​អស់​មួយជីវិត ក្រោយ​សម្លាប់​មនុស្ស​៣​នាក់​ និងគោជាច្រើនក្បាល

PLB Banner on article detail