ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម

ថ្ងៃពុធ 28 កញ្ញា 2022, 11:54

(ត្បូងឃ្មុំ)ថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាប័ត្រ និស្សិត ចំនួន១៥០៥នាក់ ឯកឧត្ដម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ដែលពិធីនេះនឹងធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងអបអរសាទរដល់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែង សិក្សារហូតទទួលបានជោគជ័យដ៏ត្រចេះត្រចង់ថ្ងៃនេះ។ នេះជាកិត្តិយសរបស់និស្សិតផ្ទាល់និងក្រុមគ្រួសារក៏ដូចជាមោទនភាពរបស់ប្រទេសជាតិយើងផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងជំរុញការកសាងធនធានមនុស្ស ហើយត្រូវផ្សាភ្ជាប់នឹងគុណធម៍ សីលធម៍ និងមនុស្សធម៍ ដើម្បីយើងទទួលបានធនធានមនុស្សប្រកបដោយគុណភាព។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ការតស៊ូជាកម្លាំងចលករណ៍រុញច្រានទៅរកភាពជោគជ័យ»ក្នុងនាមប្អូនៗនិស្សិតពិតជាបានតស៊ូខ្លាំងណាស់ដែលអាចមានលទ្ធភាពមកទទួលសញ្ញាប័ត្រនៅថ្ងៃនេះ ហើយការតស៊ូនេះត្រូវបន្តទៀតដើម្បីប្រែក្លាយជីវិតរបស់យើង និងប្រទេសជាតិយើង ហើយ រស់កុំពើងលើដង្ហើមគេ ត្រូវម្ចាស់ការលើខ្លួនឯង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត ១៥០៥នាក់ ខេត្តកំពង់ចាម

PLB Banner on article detail

អត្ថបទពេញនិយម