ទំនន់​ទឹកភ្លៀង ជន់​លិច​ក្រុង​ស៊ី​ឈួន ប្រទេស​ចិន

ថ្ងៃច័ន្ទ 9 សីហា 2021, 14:12

​តាម​ការចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ស៊ី​ឈួន ភាគ​និរតី​ប្រទេស​ចិន បាន​បណ្តាលឱ្យ​ខូចខាត​សេដ្ឋកិច្ច​ចំនួន ២៥០ លាន​យ័ន ប្រមាណ​ជាជាង​៣៨ លាន​ដុល្លារ​។​

 

​នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​០៩ ខែសីហា​នេះ​។ គិត​ត្រឹម​ម៉ោង ១ រសៀល​នៅ​ថ្ងៃ​សៅរ៍ ទឹកភ្លៀង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​មនុ​ស្ស​ចំនួន ១២១,៦០០ នាក់​នៅក្នុង​ទីក្រុង​ចំនួន ៦ ទូទាំង​ខេត្ត​។​

 

​ទូរទស្សន៍​នេះ​បាន​បន្ថែមថា មានផ្ទះ​ចំនួន ៤៥ ខ្នង​ដែល​បាន​ដួលរលំ និង ១១៨ ខ្នង​ទៀត​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ប្រទេស​ចិន​ជាធម្មតា​ទទួលបាន​ទឹកភ្លៀង​ខ្ពស់បំផុត​នៅក្នុង​រដូវក្តៅ​។ អ្នកជំនាញ​ចិន​បាន​ព្រមាន​កាលពីពេល​ថ្មីៗ​នេះ​ថា អាកាសធាតុ​ខ្លាំង អាច​បង្ក​គ្រោះថ្នាក់​។ កាលពី​ខែ​មុន ខេត្ត​ហឺ​ណាន​ភាគ​កណ្តាល ត្រូវបាន​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​យ៉ាងខ្លាំង ជាមួយនិង​ខេត្ត​ហ្សេ​ង​ចូ​វ ដែលមាន​ចំនួន​ស្មើនឹង​បរិមាណ​ទឹកភ្លៀង​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​៕​

ទំនន់​ទឹកភ្លៀង ជន់​លិច​ក្រុង​ស៊ី​ឈួន ប្រទេស​ចិន
ទំនន់​ទឹកភ្លៀង ជន់​លិច​ក្រុង​ស៊ី​ឈួន ប្រទេស​ចិន
ទំនន់​ទឹកភ្លៀង ជន់​លិច​ក្រុង​ស៊ី​ឈួន ប្រទេស​ចិន

PLB Banner on article detail