ពលករ​ជិត​២០​នាក់ ប្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ថ្ងៃព្រហស្បតិ៍ 24 មិថុនា 2021, 8:12

​ខេត្តបាត់ដំបង​៖ ប្រជា​ពលករ​ប្រុស ស្រី​ចំនួន​ជិត ២០​នាក់​ដែល​លបលួច​បម្រុង​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។​

​នគរបាល​ការិយាល័យ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ កម្លាំងចម្រុះ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ខណ​:​ចុះ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន  និង​មេខ្យល់​នាំ​ពលករ ចេញ ចូល​ខុសច្បាប់​នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១​នេះ​បាន​ឃាត់ខ្លួន​ពលករ​ប្រុស ស្រី​សរុប​ចំនួន ១៦​នាក់​ខ​ណះ​ដែល​ពួកគេ​កំពុង​ព្យាយាម​លបលួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​តាម​ការអូសទាញ​របស់​មេខ្យល់​។​

​ពលករ​ទាំងអស់​ខាងលើ ក្នុងនោះ ២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅត្រង់ចំណុច​ភូមិសាស្ត្រ​ភូមិ​អូរ ឃុំ​សន្តិភាព និង​ពលករ​ខ្មែរ​សរុប​ចំនួន ១៤​នាក់​ផ្សេងទៀត​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​ចំណុច​ឈម​គ្នា​ក្នុងភូមិ​សាស្ត្រ​ភូមិ​គីឡូ ៩ ឃុំ​ជ្រៃ​សីមា និង​ត្រង់ចំណុច​ភូមិសាស្ត្រ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន រូ​ច​ប្រគល់​ឲ្យ​កម្លាំង​ការពារ​តំបន់​ព្រំដែន​កម្ពុជា​ដើម្បី​អនុវត្ត​ច្បាប់​។​

​ជាមួយ​ការឃាត់ខ្លួន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​សាកសួរ រួច​ណែនាំ​អប់រំ និង​ចុងក្រោយ​ប្រគល់​ពួកគាត់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ដើម្បី​នាំយក​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុវិទ្យាល័យ​កូនភ្នំ ៣២​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ពិសេស​រាជរដ្ឋាភិបាល​ដែល​បានកំណត់​ផងដែរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម