ឥណ្ឌា និង​ប៉ា​គី​ស្ថាន យល់ព្រម​ឈប់​បាញ់​ឆ្លង​ព្រំដែន​តំបន់​កា​ស្មៀ​រ​

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 8:40

​យោធា​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​និយាយថា ពួកគេ​បាន​យល់ព្រម​បញ្ឈប់​ការបាញ់ប្រហារ នៅតាម​បណ្តោយ​ព្រំដែន​ដែលមាន​ជម្លោះ តំបន់​កា​ស្មៀ​រ ដែលមាន​ការបាញ់ប្រហា​រ​កើតឡើង ជា​ញឹក ញាប់ នៅក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រយ​ទ័​រ នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

 

​សេចក្តីថ្លែងការណ៍​រួម​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​ប្រមុខ​ប្រតិ​ប​ត្ដិ​យោធា​ថា​“ ដើម្បី​ផលប្រយោជន៍ នៃ​សន្តិភាព​ដែលមាន​ផលប្រយោជន៍ និង​និរន្តរភាព​ទៅវិញទៅមក​នៅតាម​ព្រំដែន នោះ​ភាគី​ទាំង​ពីរបាន ព្រមព្រៀងគ្នា ដោះស្រាយ​បញ្ហា និង​កង្វល់​របស់​គ្នា​ទៅវិញទៅមក ដែល​រំខាន​ដល់​សន្តិភាព និង​ឈាន ទៅរក​អំពើហិង្សា​” រវាង​ប្រទេស​ទាំងពីរ​។​

 

​ប្រទេសជិតខាង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា មួយ នៅតាម​បណ្តោយ​ព្រំដែន​ត្រួតពិនិត្យ នៅ​តំបន់​កា​ស្មៀ​រ​ក្នុ ង​ឆ្នាំ ២០០៣ ប៉ុន្តែ​បទ​ឈប់​បាញ់ បាន​ដួលរលំ​នៅក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕​

ឥណ្ឌា និង​ប៉ា​គី​ស្ថាន យល់ព្រម​ឈប់​បាញ់​ឆ្លង​ព្រំដែន​តំបន់​កា​ស្មៀ​រ​
ឥណ្ឌា និង​ប៉ា​គី​ស្ថាន យល់ព្រម​ឈប់​បាញ់​ឆ្លង​ព្រំដែន​តំបន់​កា​ស្មៀ​រ​
ឥណ្ឌា និង​ប៉ា​គី​ស្ថាន យល់ព្រម​ឈប់​បាញ់​ឆ្លង​ព្រំដែន​តំបន់​កា​ស្មៀ​រ​

PLB Banner on article detail

អត្ថបទពេញនិយម