ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​

ថ្ងៃច័ន្ទ 1 មីនា 2021, 9:31

​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ប៉ូលិស​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ហ្វូង​បាតុករ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់​និង ជាង​៣០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ថ្ងៃ​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ដ៏​សាហាវ​បំផុត​។​

 

​ការស្លាប់​ត្រូវបាន​គេ​រាយការណ៍​នៅតាម​ទីក្រុង​មួយចំនួន​រួមមាន ទីក្រុង Yangon, Dawei និង Mandalay ខណៈ​ប៉ូលិស​បាន​ប្រើ​គ្រាប់កាំភ្លើង​ពិត​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

 

​កងកម្លាំង​សន្តិសុខ​បានចាប់ផ្តើម​ការបង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​មាន​បាតុកម្មអហិង្សា​រយៈពេល​ជាច្រើន​សប្តាហ៍ ប្រឆាំងនឹង​ការដណ្តើម​កាន់កាប់​អំណាច​ដោយ​យោធា​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​។​

 

​មេដឹកនាំ​រដ្ឋាភិបាល​ជាច្រើនរូប​រួមទាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ ត្រូវបាន​ផ្ដួលរំលំ​និង​ឃុំខ្លួន​។​

 

​រូបភាព​ពី​បណ្តាញ​សង្គម​កាលពី​ថ្ងៃអាទិត្យ បានបង្ហាញ​ពី​ក្រុមអ្នកតវ៉ា រត់គេចខ្លួន​នៅពេល​ប៉ូលិស​ដេញចាប់​ពួកគេ​, ការបិទផ្លូវ​បណ្តោះអាសន្ន ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​គេ​សែង​ជាមួយនឹង​ឈាម​។​

 

​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​អំពើហិង្សា​នេះ ដោយ​និយាយថា “​ប្រជាជន​មី​យ៉ាន់​ម៉ា មាន​សិទ្ធិ​ប្រមូលផ្តុំ​ដោយ​សន្តិភាព​និង​ទាមទារ​ឲ្យ​មាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ការប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ប្រឆាំងនឹង​ក្រុមបាតុករ​អហិង្សា មិនដែល​សម​ហេតុផល​ទេ​ក្រោម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​”៕​

 

 

ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​
ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​
ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​
ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​
ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់ប្រហារ​បាតុករ ស្លាប់​១៨​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម