ក្រុមគ្រូពេទ្យ នៅ​មី​យ៉ាន់​ម៉ា ធ្វើ​កូដកម្ម​មិន​ព្យាបាល​ជំងឺ ប្រឆាំង​មេដឹកនាំ​យោធា​

ថ្ងៃសុក្រ 5 កុម្ភៈ 2021, 8:35

​ក្រុមគ្រូពេទ្យ​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​ធ្វើ​កូដកម្ម​មិន​ព្យាបាល​អ្នកជំងឺ ហើយ​ចំនួន​ពេទ្យ​ចូលរួម​កូដកម្ម​កើនឡើង ធ្វើឱ្យ​ស្ថានភាព​កាន់តែ​តានតឹង​ឡើង​មួយកម្រិត​ទៀត ខណៈ​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ​១៩​បាន​កើនឡើង​ជាង​៣១០០​នាក់​។​

 

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមគ្រូពេទ្យ​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​៣​ខែ​កុ​ម្ភះ​ថា មាន​គ្រូពេទ្យ​ចូលរួម​កើន​ពី​២០​ទៅដល់​៧០​នៃ​មន្ទីរពេទ្យ​ដែល​ស្ថិតនៅក្នុង​ទីក្រុង​ចំនួន​៣០​ផ្សេងគ្នា​។ គ្រូពេទ្យ​ដែល​Channel Asia សម្ភាសន៍​បញ្ជាក់ថា គោលដៅ​នៃ​ការធ្វើ​កូដកម្ម​របស់​ពួកគេ​គឺ បញ្ជាក់​ជំហរ​មិន​ទទួល​ការដឹកនាំ​របស់​ពួកយោធា​។​

 

​វេជ្ជបណ្ឌិត Nor Nor Vint Wah៖«​ការតវ៉ា​របស់ខ្ញុំ​ចាប់ផ្តើម​នៅថ្ងៃនេះ​គឺ​មិន​ទៅ​មន្ទីរពេទ្យ ខ្ញុំ​មិន​សុខចិត្ត​បំពេញការងារ​ក្រោម​សម្ពាធ​របស់​ក្រុម​ផ្តាច់ការ​ទេ​»​។​

 

​វេជ្ជបណ្ឌិត​Myo Myo Mon៖«​យើង​មិនអាច​ទទួលយក​បានទេ យើង​ជ្រើស​រើសយក​ផ្លូវ​តវ៉ា​ដោយ​សន្តិវិធី យើង​មិន​ធ្វើ​អ្វី​ដោយ​ហិង្សា​ទេ នេះ​ជា​ផ្លូវ​ដែល​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​មេដឹកនាំ​យើង​ធ្វើ​»​។​

 

​យុទ្ធនាការ​ក្រុមគ្រូពេទ្យ​នេះ​ធ្វើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ដែល​បង្កើតឡើង​២៤​ម៉ោង​មាន​អ្នកតាមដាន follows ជាង​១៥០ ០០០ នៃ​ចំនួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ ក្រុមគ្រូពេទ្យ​បាននាំគ្នា​ថតរូប និង​ផ្សព្វផ្សាយ ដោយ​បង្ហាញ​សញ្ញា​ម្រាមដៃ​៣ និង​ភ្ជាប់​ជាមួយ​សារ​មួយចំនួនទៀត​។​

 

​សកម្មភាព​តវ៉ា​របស់​ក្រុមគ្រូពេទ្យ​នេះ មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​៥៤​លាន​នាក់ ខណៈ​ប្រទេស​នេះ​កំពុង​តែមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​មេរោគ​កូ​វីដ​១៩​ដែលមាន​អ្នកស្លាប់​ជាង​៣១០០​នាក់​៕ 

ក្រុមគ្រូពេទ្យ នៅ​មី​យ៉ាន់​ម៉ា ធ្វើ​កូដកម្ម​មិន​ព្យាបាល​ជំងឺ ប្រឆាំង​មេដឹកនាំ​យោធា​

PLB Banner on article detail

អត្ថបទពេញនិយម